លោក ត្រាំ៖ «កិច្ចព្រមព្រៀង TikTok កំពុងស្ថិតក្នុងដំណើរការល្អ» ក្រោយការសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី
ចុះថ្ងៃទី: 21-09-2025, 11:07 AM, ចំនួនអ្នកអានៈ 122ដង
មេដឹកនាំនៃមហាអំណាចទាំងពីរនេះ ហាក់បានបន្ទាបបន្ថយភាពតានតឹងក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេលបីខែនេះ ប៉ុន្តែវាមិនទាន់ច្បាស់ភ្លាមៗនោះទេថា តើការសន្ទនានេះបានផ្តល់នូវកិច្ចព្រមព្រៀងរឹងមាំមួយ ដូចដែលត្រូវបានគេរំពឹងទុកលើជោគវាសនានៃកម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ ឬយ៉ាងណា។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្រេចនូវវឌ្ឍនភាពលើ កិច្ចព្រមព្រៀង TikTok ហើយនឹងជួបមុខគ្នាផ្ទាល់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ទៀតនៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម ថ្នាំញៀនខុសច្បាប់ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានយល់ព្រមបន្តការចរចាបន្ថែមទៀតនៅក្រៅកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែតុលា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។ លោក ត្រាំ ក៏បានថ្លែងថា លោកនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំក្រោយ ហើយលោក ស៊ី នឹងមកកាន់សហរដ្ឋអាមេរិកនៅពេលក្រោយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយថា៖ «លោកបានយល់ព្រមលើកិច្ចព្រមព្រៀង TikTok ហើយ» ដោយបន្ថែមថា អាចនៅមានការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ។ លោកបានបន្តថា៖ «កិច្ចព្រមព្រៀង TikTok កំពុងស្ថិតក្នុងដំណើរការល្អហើយ»។ លោក ត្រាំ ក៏បានលើកឡើងពីចលនាវិជ្ជមានលើពាណិជ្ជកម្ម ថ្នាំ Fentanyl និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងអំឡុងពេលនៃការសន្ទនាដែលលោកបាននិយាយថា មានរយៈពេលប្រហែលពីរម៉ោង។ ការអនុម័តចុងក្រោយរបស់ទីក្រុងប៉េកាំងលើក្របខ័ណ្ឌកិច្ចព្រមព្រៀងដែលសម្រេចបានដោយភាគីទាំងពីរក្នុងសប្តាហ៍នេះ គឺជាឧបសគ្គមួយដែលលោក ត្រាំ ត្រូវការដោះស្រាយដើម្បីរក្សា TikTok ឲ្យបន្តបើកដំណើរការ។ សភាបានបញ្ជាឲ្យកម្មវិធីនេះបិទសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកត្រឹមខែមករា ឆ្នាំ២០២៥ ប្រសិនបើទ្រព្យសម្បត្តិរបស់ខ្លួននៅសហរដ្ឋអាមេរិកមិនត្រូវបានលក់ដោយម្ចាស់ជនជាតិចិន ByteDance នោះទេ។ សេចក្តីថ្លែងការណ៍របស់ចិនមិនបាននិយាយពីកិច្ចព្រមព្រៀងផ្លូវការណាមួយលើ TikTok ទេ។ លោក ត្រាំ ធ្លាប់បានបញ្ជាក់ជាច្រើនដងក្នុងសប្តាហ៍នេះថា កិច្ចព្រមព្រៀងអាចនឹងកើតមានក្នុងពេលឆាប់ៗ។ នៅព្រឹកថ្ងៃសៅរ៍ ក្រុមហ៊ុន ByteDance បានចេញសេចក្តីថ្លែងការណ៍អរគុណដល់លោក ត្រាំ និងលោក ស៊ី «ចំពោះការយកចិត្តទុកដាក់របស់ពួកគេចំពោះ TikTok» ដោយបន្ថែមថា ខ្លួននឹងធ្វើការឆ្ពោះទៅរកមធ្យោបាយមួយដើម្បីបន្តបម្រើអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលបំពេញតាមតម្រូវការផ្លូវច្បាប់របស់ចិន។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចព្រមព្រៀងនេះនឹងផ្ទេរទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិកពីក្រុមហ៊ុន ByteDance ទៅឲ្យម្ចាស់ភាគហ៊ុនអាមេរិក។ ប្រភពដែលស្គាល់ច្បាស់ពីកិច្ចព្រមព្រៀងនេះបាននិយាយថា TikTok នៅសហរដ្ឋអាមេរិកនៅតែនឹងប្រើប្រាស់ Algorithm របស់ក្រុមហ៊ុន ByteDance៕ https://www.reuters.com/world/china/trump-xi-seek-tiktok-win-break-us-china-gridlock-2025-09-19/
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-10-2025, 08:45 PM, ចំនួនអ្នកអានៈ​ 59ដង
ប្រភពដដែលបានបញ្ជាក់ថា វិធានការនេះគឺសំដៅលើទីតាំងដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលជាក្រុម NGO របស់អាមេរិក បង្កើតឡើងដោយមានការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក និងស្ថិតក្រោមការត្រួតពិនិត្យរបស់យោធាអ៉ីស្រាអែល។ មូលនិធិនេះត្រូវបានបង្កើតឡើងជាជម្រើសជំនួសទីភ្នាក់ងារ UNRWA របស់អង្គការសហប្រជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 08:42 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 08:37 PM, ចំនួនអ្នកអានៈ​ 55ដង
លោក Zabihullah Mujahid ជាអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាស្ថានការណ៍នៅតាមបណ្ដោយព្រំដែន និងខ្សែបន្ទាត់ព្រំដែនជាក់ស្ដែងរបស់អាហ្វហ្កានីស្ថាន កំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ហើយសកម្មភាពខុសច្បាប់ត្រូវបានទប់ស្កាត់មួយផ្នែកធំ។ អ្នកនាំពាក្យរូបនេះបន្ថែមថាកងកម្លា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 08:31 PM, ចំនួនអ្នកអានៈ​ 55ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា «ប្រធានបទស្តីពីមីស៊ីល Tomahawk គឺជាក្តីបារម្ភខ្លាំងបំផុត។ ពេលនេះពិតជាដំណាក់កាលដ៏គ្រោះថ្នាក់មួយ ដោយសារភាពតានតឹងកំពុងកើនឡើងពីគ្រប់ភាគី»។ វិមានក្រឹមឡាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលសហរដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 12:04 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖រថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:57 AM, ចំនួនអ្នកអានៈ​ 60ដង
ខេត្តកំពង់ចាមបើតាមលោក ឡង ភុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកព្រៃឈរ បានឲ្យដឹងថា សម័យប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្ដើមពានរង្វាន់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសនេះមានបេក្ខជនចំនួន ១៨៩នាក់ ក្នុងនោះស្រីចំនួន ១២៨នាក់ មកពីវិទ្យាល័យចំនួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:54 AM, ចំនួនអ្នកអានៈ​ 57ដង
កិច្ចប្រជុំកំពូលនេះនឹងចាប់ផ្ដើមនៅរសៀលថ្ងៃចន្ទ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសច្រើនជាង២០ ហើយគោលដៅនៃកិច្ចប្រជុំកំពូលនេះគឺបិទបញ្ចប់សង្រ្គាមហ្កាហ្សា ពង្រឹងកិច្ចប្រឹងប្រែងសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងស្វាគមន៍យុគសម័យថ្មីនៃសន្តិសុខ និងស្ថិរភាពតំបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:45 AM, ចំនួនអ្នកអានៈ​ 57ដង
ខេត្តបន្ទាយមានជ័យបើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:40 AM, ចំនួនអ្នកអានៈ​ 64ដង
លោកបន្តថា មុននឹងទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវមានលក្ខខ័ណ្ឌ៣សំខាន់ រួមមាន៖ ទី១- មានគុណវុឌ្ឍិ (ចំណេះជំនាញវិជ្ជាជីវៈ ក្រមសីលធម៌..) ទី២- កាយសម្បទាល្អ និងទី៣-មិនធ្លាប់ជាប់ទោស។លោកសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:35 AM, ចំនួនអ្នកអានៈ​ 41ដង
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ កើតមានឡើងមួយថ្ងៃ ក្រោយរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដោយធ្វើឱ្យ ដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃរដ្ឋធានីកៀវ និងទីក្រុងរបស់អ៊ុយក្រែនមួយចំនួនទៀត។ កាន់តែសំខាន់ជាងនេះ កិច្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 01:01 PM, ចំនួនអ្នកអានៈ​ 71ដង
ការធ្លាក់ថ្លៃនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលលើទំនិញចិនដល់ទៅ ១០០% និងដាក់ការរឹតបន្តឹងលើការនាំចេញ «កម្មវិធីសំខាន់ៗ (critical software)» ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងរបស់ចិនលើការនាំចេញធាតុរ៉ែដ៏កម្រ។ ភាពតានតឹងនេះបានជះឥទ្ធិពលភ្លាមៗដល់ទីផ្សារភាគហ៊ុនសកល ដោយសន្ទស្សន៍ S&P 500 រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 12:58 PM, ចំនួនអ្នកអានៈ​ 68ដង
វិមានប្រធានាធិបតីបារាំង បាននិយាយក្នុងសេចក្តីប្រកាសថា លោក Macron បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្រ្តីដដែល ហើយបានដាក់ភារកិច្ចឱ្យលោក បង្កើតរដ្ឋាភិបាលថ្មី។ លោក Lecornu ក៏បានទទួលយកការតែងតាំងឡើងវិញនោះ ហើយបាននិយាយថា «យើងចាំបាច់ត្រូវរួបរួមគ្នាបញ្ចប់វិបត្តិនយោបាយ ដែលកំពុងយាយីប្រទេសបារាំង»។` កាលពីថ្ងៃស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 12:55 PM, ចំនួនអ្នកអានៈ​ 56ដង
លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធបន្ថែមខាងលើ បូករួមជាមួយការរឹតបន្តឹងការនាំចេញរបស់អាមេរិក លើផលិតផល software សំខាន់ៗទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ហើយវាគឺជាចំណាត់ការសងសឹក បន្ទាប់ពីចិនបានផ្ញើលិខិតទៅកាន់​បណ្តាប្រទេសជុំវិញពិភពលោក ស្តីពីការរឹតត្បិតការនាំចេញរ៉ែកម្រ។ រ៉ែកម្រមានសារសំខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 12:52 PM, ចំនួនអ្នកអានៈ​ 73ដង
ជាងរយៈពេល ២ទសវត្សរ៍មកនេះ អេស្ប៉ាញបានជោគជ័យជាខ្លាំងលើផ្នែកបាល់ទាត់ តាមរយៈឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ចំនួន ៣លើក ពោលគឺនៅឆ្នាំ២០០៨ ២០១២ និងចុងក្រោយឆ្នាំ២០២៤ រួមទាំងពាន World Cuspan ១លើកផងដែរកាលឆ្នាំ២០១០។ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏ដូចជាអឺរ៉ុប UEFA បានហាមឃាត់មិនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 12:46 PM, ចំនួនអ្នកអានៈ​ 78ដង
ខេត្តបាត់ដំបងពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ស.ស.យ.ក ថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ ព្រៃវែង និងខេត្តបាត់ដំបង ក្នុងនោះមានថ្នាក់ក្រុង ស្រុក សមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ចូលយ៉ាងច្រើនកុះករផងដែរ។ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 798 នាក់
ម្សិលមិញ : 9327 នាក់
សរុបទាំងអស់ : 10056029 នាក់