កងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ គប់គិតបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យអ័ព្ទឱនកិត្តិយសថៃមួយប្រទេស |
|
ចុះថ្ងៃទី: 12-10-2025, 11:45 AM, ចំនួនអ្នកអានៈ 56ដង |
|
ខេត្តបន្ទាយមានជ័យបើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជាការបន្ទាបបន្ថោកកិត្តិយសជាតិសាសន៍ថៃពេញមួយប្រទេស។ អ្នកខ្លះពិព័ណ៌នាថា ទង់ជាតិ ដែលធ្លាប់តែជាគោរព និងបង្ហាញសម្រាប់ភាពមោទនភាពនោះ ត្រូវបានបុគ្គល កាន់ ចមផ្លាំង យកទៅចងលើលាមកជាកន្លែងស្អប់ខ្ពើមទៅវិញ។
កងទ័ពរបស់ថៃ និងអាជ្ញាធរខេត្តស្រះកែវ បានគប់គិតគ្នាបើកដៃឱ្យបុគ្គល «កាន់ ចមផ្លាំង» ធ្វើទង្វើរំលោភសិទ្ធិរបស់មនុស្សជាតិខុសនឹងច្បាប់អន្តរជាតិ ដែលជាការធ្វើឱ្យកិត្តិយសរបស់ជនជាតិថៃពេញមួយប្រទេសត្រូវអ័ព្ទឱនព្រោះតែទង្វើគ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ និងគ្មានសតិជាមនុស្ស។
បុគ្គល កាន់ ចមផ្លាំង ដែលជាមនុស្សមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមរបស់ថៃ ត្រូវបានគេមើលឃើញថា បានធ្វើ និងកំពុងបន្តធ្វើនូវទង្វើជាច្រើនដែលរំលោភបំពានសិទ្ធិមនុស្សជាតិ ជាពិសេសសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កាលពីចុងខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ បុគ្គល កាន់ ចមផ្លាំង ធ្លាប់បានផ្តើមគំនិត និងរៀបចំរថយន្តដឹកលាមកបំណងយកមកបាញ់លើប្រជាពលរដ្ឋខ្មែរ និងភូមិឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់។ ជាពិសេសតាមរថយន្តដឹកលាមកនោះ ពួកគេបានចងទង់ជាតិរបស់ថៃថែមទៀតផង។
បន្ទាប់ពីរងការរិះគន់នោះទៅ សកម្មភាពរបស់បុគ្គល កាន់ ចមផ្លាំង បានស្ងប់ស្ងាត់មួយរយៈ។ នៅពេលនេះបុគ្គលរូបនេះ បានចេញមកធ្វើសកម្មភាពធ្វើឱ្យអ័ព្ទឱនកិត្តិយសរបស់ជាតិសាសន៍ថៃជាថ្មីទៀតហើយ។
នៅយប់ថ្ងៃទី១០ ១១ និង១២ ខែតុលា ឆ្នាំ២០២៥ បុគ្គល កាន់ ចមផ្លាំង ដោយមានការគប់គិត និងបើកដៃពីកងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវផងនោះ បានយកឧបករណ៍បំពងសំឡេងដែលលាន់ឭខ្លាំង យកមកចាក់សំឡេងរំខានដំណេករបស់ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ សំឡេងដែលពួកគេចាក់នោះ មានដូចជាសំឡេងខ្មោចលង សំឡេងយន្តហោះ និងសំឡេងផ្សេងជាច្រើនទៀត។
សំឡេងលាន់ឭដ៏ខ្លាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ដល់ដំណេក ផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែររួមមានចាស់ជរា ជនមានជំងឺ ជនមានពិការភាព ក្មេងតូចៗ ស្ត្រី ស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះជាដើម។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្តឹងសកម្មភាពនេះ ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។
ថៃ ត្រូវបានគេចាត់ទុកជាជាតិសាសន៍មួយស៊ីវិល័យ និងមានភាពថ្លៃថ្នូរនៅអាស៊ីអាគ្នេយ៍ តែទង្វើរំលោភបំពានរបស់យោធាថៃ បូករួមនឹងទង្វើថ្មីៗរបស់ កាន់ ចមផ្លាំង មកលើពលរដ្ឋខ្មែរនេះ កំពុងទាញទម្លាក់កិត្តិយស និងភាពថ្លៃថ្នូររបស់ថៃឱ្យធ្លាក់ចុះខ្លាំង។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ក្រោមការសមគំនិតរបស់យោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ក្នុងនោះទីភ្នាក់ងារសារព័ត៌មានរបស់ពិភពលោក AFP ក៏បានផ្សាយនូវការចាក់សំឡេងផ្សាយរំខានអ្នកភូមិជោគជ័យ និងព្រៃចាន់ផងដែរ។
តាមរយៈការផ្សាយយ៉ាងទូលំទូលាយនេះ ធ្វើឱ្យមនុស្សលើពិភពលោក បានរិះគន់នូវឥរិយាបថ និងទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ក៏ដូចជាយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ដែលបើកដៃឱ្យមានសកម្មភាព គឺជាការរំលោភបំពានសិទ្ធិរបស់មនុស្សជាតិ ជាទង្វើខ្វះសីលធម៌ និងខ្វះភាពថ្លៃថ្នូរ។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ដែលបើកដៃដោយយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ប្រៀបបាននឹងការយកកិត្តិយសរបស់ជនជាតិថៃមួយប្រទេសមកជាន់ឈ្លី និងការវិនិច្ឆ័យក្នុងតម្លៃមិនល្អពីមនុស្សជាតិនៅលើពិភពលោកផងដែរ។
ផ្តើមចេញពីរឿងទាំងនេះ តើយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ជាពិសេសប្រជាពលរដ្ឋថៃ ជាអ្នកមិនជ្រុលនិយម ជាអ្នករៀនសូត្រចេះដឹង ជាបញ្ញវន្ត បន្តទុកឱ្យបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើបំផ្លាញកិត្តិយសរបស់ជនជាតិថៃមួយប្រទេស បន្តទៀតឬយ៉ាងណា?



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:45 PM, ចំនួនអ្នកអានៈ 59ដង
ប្រភពដដែលបានបញ្ជាក់ថា វិធានការនេះគឺសំដៅលើទីតាំងដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលជាក្រុម NGO របស់អាមេរិក បង្កើតឡើងដោយមានការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក និងស្ថិតក្រោមការត្រួតពិនិត្យរបស់យោធាអ៉ីស្រាអែល។ មូលនិធិនេះត្រូវបានបង្កើតឡើងជាជម្រើសជំនួសទីភ្នាក់ងារ UNRWA របស់អង្គការសហប្រជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:42 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:37 PM, ចំនួនអ្នកអានៈ 55ដង
លោក Zabihullah Mujahid ជាអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាស្ថានការណ៍នៅតាមបណ្ដោយព្រំដែន និងខ្សែបន្ទាត់ព្រំដែនជាក់ស្ដែងរបស់អាហ្វហ្កានីស្ថាន កំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ហើយសកម្មភាពខុសច្បាប់ត្រូវបានទប់ស្កាត់មួយផ្នែកធំ។ អ្នកនាំពាក្យរូបនេះបន្ថែមថាកងកម្លា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:31 PM, ចំនួនអ្នកអានៈ 55ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា «ប្រធានបទស្តីពីមីស៊ីល Tomahawk គឺជាក្តីបារម្ភខ្លាំងបំផុត។ ពេលនេះពិតជាដំណាក់កាលដ៏គ្រោះថ្នាក់មួយ ដោយសារភាពតានតឹងកំពុងកើនឡើងពីគ្រប់ភាគី»។
វិមានក្រឹមឡាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលសហរដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 12:04 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖រថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:57 AM, ចំនួនអ្នកអានៈ 56ដង
ខេត្តកំពង់ចាមបើតាមលោក ឡង ភុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកព្រៃឈរ បានឲ្យដឹងថា សម័យប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្ដើមពានរង្វាន់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសនេះមានបេក្ខជនចំនួន ១៨៩នាក់ ក្នុងនោះស្រីចំនួន ១២៨នាក់ មកពីវិទ្យាល័យចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:54 AM, ចំនួនអ្នកអានៈ 56ដង
កិច្ចប្រជុំកំពូលនេះនឹងចាប់ផ្ដើមនៅរសៀលថ្ងៃចន្ទ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសច្រើនជាង២០ ហើយគោលដៅនៃកិច្ចប្រជុំកំពូលនេះគឺបិទបញ្ចប់សង្រ្គាមហ្កាហ្សា ពង្រឹងកិច្ចប្រឹងប្រែងសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងស្វាគមន៍យុគសម័យថ្មីនៃសន្តិសុខ និងស្ថិរភាពតំបន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:45 AM, ចំនួនអ្នកអានៈ 56ដង
ខេត្តបន្ទាយមានជ័យបើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:40 AM, ចំនួនអ្នកអានៈ 63ដង
លោកបន្តថា មុននឹងទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវមានលក្ខខ័ណ្ឌ៣សំខាន់ រួមមាន៖ ទី១- មានគុណវុឌ្ឍិ (ចំណេះជំនាញវិជ្ជាជីវៈ ក្រមសីលធម៌..) ទី២- កាយសម្បទាល្អ និងទី៣-មិនធ្លាប់ជាប់ទោស។លោកសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:35 AM, ចំនួនអ្នកអានៈ 40ដង
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ កើតមានឡើងមួយថ្ងៃ ក្រោយរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដោយធ្វើឱ្យ ដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃរដ្ឋធានីកៀវ និងទីក្រុងរបស់អ៊ុយក្រែនមួយចំនួនទៀត។ កាន់តែសំខាន់ជាងនេះ កិច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 01:01 PM, ចំនួនអ្នកអានៈ 70ដង
ការធ្លាក់ថ្លៃនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលលើទំនិញចិនដល់ទៅ ១០០% និងដាក់ការរឹតបន្តឹងលើការនាំចេញ «កម្មវិធីសំខាន់ៗ (critical software)» ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងរបស់ចិនលើការនាំចេញធាតុរ៉ែដ៏កម្រ។ ភាពតានតឹងនេះបានជះឥទ្ធិពលភ្លាមៗដល់ទីផ្សារភាគហ៊ុនសកល ដោយសន្ទស្សន៍ S&P 500 រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:58 PM, ចំនួនអ្នកអានៈ 68ដង
វិមានប្រធានាធិបតីបារាំង បាននិយាយក្នុងសេចក្តីប្រកាសថា លោក Macron បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្រ្តីដដែល ហើយបានដាក់ភារកិច្ចឱ្យលោក បង្កើតរដ្ឋាភិបាលថ្មី។ លោក Lecornu ក៏បានទទួលយកការតែងតាំងឡើងវិញនោះ ហើយបាននិយាយថា «យើងចាំបាច់ត្រូវរួបរួមគ្នាបញ្ចប់វិបត្តិនយោបាយ ដែលកំពុងយាយីប្រទេសបារាំង»។`
កាលពីថ្ងៃស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:55 PM, ចំនួនអ្នកអានៈ 56ដង
លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធបន្ថែមខាងលើ បូករួមជាមួយការរឹតបន្តឹងការនាំចេញរបស់អាមេរិក លើផលិតផល software សំខាន់ៗទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ហើយវាគឺជាចំណាត់ការសងសឹក បន្ទាប់ពីចិនបានផ្ញើលិខិតទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ស្តីពីការរឹតត្បិតការនាំចេញរ៉ែកម្រ។ រ៉ែកម្រមានសារសំខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:52 PM, ចំនួនអ្នកអានៈ 73ដង
ជាងរយៈពេល ២ទសវត្សរ៍មកនេះ អេស្ប៉ាញបានជោគជ័យជាខ្លាំងលើផ្នែកបាល់ទាត់ តាមរយៈឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ចំនួន ៣លើក ពោលគឺនៅឆ្នាំ២០០៨ ២០១២ និងចុងក្រោយឆ្នាំ២០២៤ រួមទាំងពាន World Cuspan ១លើកផងដែរកាលឆ្នាំ២០១០។
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏ដូចជាអឺរ៉ុប UEFA បានហាមឃាត់មិនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:46 PM, ចំនួនអ្នកអានៈ 75ដង
ខេត្តបាត់ដំបងពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ស.ស.យ.ក ថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ ព្រៃវែង និងខេត្តបាត់ដំបង ក្នុងនោះមានថ្នាក់ក្រុង ស្រុក សមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ចូលយ៉ាងច្រើនកុះករផងដែរ។
លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន
 ព័ត៌មានលម្អិត
|
|
|