ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកកាន់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង |
|
ចុះថ្ងៃទី: 12-10-2025, 08:42 PM, ចំនួនអ្នកអានៈ 55ដង |
|
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍មកកាន់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេលជិត២ខែកន្លងមក។
ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ។
ប្រទេសទាំងពីរ គឺជាមិត្តដ៏រឹងមាំមិនអាចបំបែកបាន ដែលទំនាក់ទំនងដ៏ស្អិតរមួតនេះ ត្រូវបានបង្កើតឡើងដោយ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ខណៈដែលទំនាក់ទំនងនេះ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ និងកាន់តែខ្លាំងក្លាឡើង ដោយរាជរដ្ឋាភិបាលប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។
ក្រៅពីយាងពិនិត្យព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញព្រះរាជកិច្ចមួយចំនួនទៀតដោយនៅក្នុងនោះមានដូចជា៖
ព្រះអង្គបានយាងជួបសវនាការជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងជំទាវទី១ របស់ចិន លោកស្រី Peng Liyuan នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ បើតាមបណ្តាញសង្គម លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានបង្ហោះរូបភាពជំនួបនេះ បានចាត់ទុកថា សវនាការនេះមានសារសំខាន់សម្រាប់ប្រទេសចិន និងកម្ពុជាក្នុងការឈរយ៉ាងរឹងមាំជាមួយគ្នាដើម្បីជម្នះការរំខាន និងរួមដៃគ្នាក្នុងការពន្លឿនការកសាងសហគមន៍ចិន-កម្ពុជា គ្រប់កាលៈទេសៈជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។
បន្ថែមពីនេះនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងជាព្រះកិត្តិយសក្នុងពិធីរំឭកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង យោងតាមសេចក្តីសូមយាងពី លោកប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:45 PM, ចំនួនអ្នកអានៈ 58ដង
ប្រភពដដែលបានបញ្ជាក់ថា វិធានការនេះគឺសំដៅលើទីតាំងដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលជាក្រុម NGO របស់អាមេរិក បង្កើតឡើងដោយមានការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក និងស្ថិតក្រោមការត្រួតពិនិត្យរបស់យោធាអ៉ីស្រាអែល។ មូលនិធិនេះត្រូវបានបង្កើតឡើងជាជម្រើសជំនួសទីភ្នាក់ងារ UNRWA របស់អង្គការសហប្រជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:42 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:37 PM, ចំនួនអ្នកអានៈ 55ដង
លោក Zabihullah Mujahid ជាអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាស្ថានការណ៍នៅតាមបណ្ដោយព្រំដែន និងខ្សែបន្ទាត់ព្រំដែនជាក់ស្ដែងរបស់អាហ្វហ្កានីស្ថាន កំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ហើយសកម្មភាពខុសច្បាប់ត្រូវបានទប់ស្កាត់មួយផ្នែកធំ។ អ្នកនាំពាក្យរូបនេះបន្ថែមថាកងកម្លា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:31 PM, ចំនួនអ្នកអានៈ 55ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា «ប្រធានបទស្តីពីមីស៊ីល Tomahawk គឺជាក្តីបារម្ភខ្លាំងបំផុត។ ពេលនេះពិតជាដំណាក់កាលដ៏គ្រោះថ្នាក់មួយ ដោយសារភាពតានតឹងកំពុងកើនឡើងពីគ្រប់ភាគី»។
វិមានក្រឹមឡាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលសហរដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 12:04 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖រថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:57 AM, ចំនួនអ្នកអានៈ 56ដង
ខេត្តកំពង់ចាមបើតាមលោក ឡង ភុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកព្រៃឈរ បានឲ្យដឹងថា សម័យប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្ដើមពានរង្វាន់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសនេះមានបេក្ខជនចំនួន ១៨៩នាក់ ក្នុងនោះស្រីចំនួន ១២៨នាក់ មកពីវិទ្យាល័យចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:54 AM, ចំនួនអ្នកអានៈ 56ដង
កិច្ចប្រជុំកំពូលនេះនឹងចាប់ផ្ដើមនៅរសៀលថ្ងៃចន្ទ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសច្រើនជាង២០ ហើយគោលដៅនៃកិច្ចប្រជុំកំពូលនេះគឺបិទបញ្ចប់សង្រ្គាមហ្កាហ្សា ពង្រឹងកិច្ចប្រឹងប្រែងសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងស្វាគមន៍យុគសម័យថ្មីនៃសន្តិសុខ និងស្ថិរភាពតំបន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:45 AM, ចំនួនអ្នកអានៈ 55ដង
ខេត្តបន្ទាយមានជ័យបើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:40 AM, ចំនួនអ្នកអានៈ 63ដង
លោកបន្តថា មុននឹងទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវមានលក្ខខ័ណ្ឌ៣សំខាន់ រួមមាន៖ ទី១- មានគុណវុឌ្ឍិ (ចំណេះជំនាញវិជ្ជាជីវៈ ក្រមសីលធម៌..) ទី២- កាយសម្បទាល្អ និងទី៣-មិនធ្លាប់ជាប់ទោស។លោកសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:35 AM, ចំនួនអ្នកអានៈ 40ដង
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ កើតមានឡើងមួយថ្ងៃ ក្រោយរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដោយធ្វើឱ្យ ដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃរដ្ឋធានីកៀវ និងទីក្រុងរបស់អ៊ុយក្រែនមួយចំនួនទៀត។ កាន់តែសំខាន់ជាងនេះ កិច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 01:01 PM, ចំនួនអ្នកអានៈ 70ដង
ការធ្លាក់ថ្លៃនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលលើទំនិញចិនដល់ទៅ ១០០% និងដាក់ការរឹតបន្តឹងលើការនាំចេញ «កម្មវិធីសំខាន់ៗ (critical software)» ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងរបស់ចិនលើការនាំចេញធាតុរ៉ែដ៏កម្រ។ ភាពតានតឹងនេះបានជះឥទ្ធិពលភ្លាមៗដល់ទីផ្សារភាគហ៊ុនសកល ដោយសន្ទស្សន៍ S&P 500 រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:58 PM, ចំនួនអ្នកអានៈ 68ដង
វិមានប្រធានាធិបតីបារាំង បាននិយាយក្នុងសេចក្តីប្រកាសថា លោក Macron បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្រ្តីដដែល ហើយបានដាក់ភារកិច្ចឱ្យលោក បង្កើតរដ្ឋាភិបាលថ្មី។ លោក Lecornu ក៏បានទទួលយកការតែងតាំងឡើងវិញនោះ ហើយបាននិយាយថា «យើងចាំបាច់ត្រូវរួបរួមគ្នាបញ្ចប់វិបត្តិនយោបាយ ដែលកំពុងយាយីប្រទេសបារាំង»។`
កាលពីថ្ងៃស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:55 PM, ចំនួនអ្នកអានៈ 56ដង
លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធបន្ថែមខាងលើ បូករួមជាមួយការរឹតបន្តឹងការនាំចេញរបស់អាមេរិក លើផលិតផល software សំខាន់ៗទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ហើយវាគឺជាចំណាត់ការសងសឹក បន្ទាប់ពីចិនបានផ្ញើលិខិតទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ស្តីពីការរឹតត្បិតការនាំចេញរ៉ែកម្រ។ រ៉ែកម្រមានសារសំខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:52 PM, ចំនួនអ្នកអានៈ 73ដង
ជាងរយៈពេល ២ទសវត្សរ៍មកនេះ អេស្ប៉ាញបានជោគជ័យជាខ្លាំងលើផ្នែកបាល់ទាត់ តាមរយៈឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ចំនួន ៣លើក ពោលគឺនៅឆ្នាំ២០០៨ ២០១២ និងចុងក្រោយឆ្នាំ២០២៤ រួមទាំងពាន World Cuspan ១លើកផងដែរកាលឆ្នាំ២០១០។
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏ដូចជាអឺរ៉ុប UEFA បានហាមឃាត់មិនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:46 PM, ចំនួនអ្នកអានៈ 75ដង
ខេត្តបាត់ដំបងពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ស.ស.យ.ក ថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ ព្រៃវែង និងខេត្តបាត់ដំបង ក្នុងនោះមានថ្នាក់ក្រុង ស្រុក សមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ចូលយ៉ាងច្រើនកុះករផងដែរ។
លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន
 ព័ត៌មានលម្អិត
|
|
|