រដ្ឋមន្រ្តីសុខាភិបាល ណែនាំគ្រូពេទ្យផ្នែកថ្នាំសណ្តំ ដែលជាសសរគ្រឹះដ៏ចាំបាច់បំផុត ជួយអ្នកជំងឺរស់រានមានជីវិត ត្រូវបំពេញភារកិច្ចដោយប្រុងប្រយ័ត្នខ្ពស់ និងមានគុណធម៌ |
|
ចុះថ្ងៃទី: 12-10-2025, 12:04 PM, ចំនួនអ្នកអានៈ 65ដង |
|
រាជធានីភ្នំពេញ៖រថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកបដោយនវានុវត្តន៍ ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា អ្នកដាក់ថ្នាំសណ្តំ គឺជាសសរគ្រឹះនៃជីវិត និងជាវីរជនបិទមុខ ដែលជួយអ្នកជំងឺរស់រានមានជីវិត ហើយជាអ្នករក្សាសន្តិសុខសុខភាពអ្នកជំងឺ និងបំពេញភារកិច្ចដោយស្ងប់ស្ងាត់ ដូច្នេះលោកបានណែនាំដល់អ្នកជំនាញខាងលើនេះទាំងអស់ ត្រូវបំពេញកិច្ចការងារប្រកបដោយការយចិត្ដទុកដាក់ខ្ពស់ ប្រុងប្រយ័ត្នខ្ពស់គ្រប់វិនាទី និងមានគុណធម៌។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសថ្លែងទៀតថា ជាក់ស្ដែងប្រធានបទយើងនៅថ្ងៃនេះ គឺជារំលេចឱ្យឃើញថា បុគ្គលម្នាក់ៗទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ត្រូវបន្តការអភិវឌ្ឍនូវចំណេះដឹងជំនាញ បង្កើនសមត្ថភាពវិជ្ជាជីវៈជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុន នូវស្ថានភាពដែលអាចកើតមានឡើង ដើម្បីយើងបានត្រៀមទុកជាស្រេច នូវដំណោះស្រាយទាន់ពេលវេលា ក្នុងករណីចាំបាច់ (Early Recognition - Early Response and Treatment)។
លោកសាស្រ្តាចារ្យ ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗថា «មន្ដ្រីយើងត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ និងក្រុមគ្រួសារ ជាពិសេសត្រូវតែជាអ្នកដែលអាចប្រាស្រ័យទាក់ទងបាន ចេះឈឺឆ្អាល និងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍រួម គឺការបម្រើសេវាសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ជូនអ្នកជំងឺ ហើយត្រូវតែតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង (Patient Centered Care and Patient Safety) មាននិយមការពិនិត្យផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ បានមានគ្រប់ដំណាក់កាលទាំងអស់។
លើសពីនោះបុគ្គលិកសុខាភិបាល ដែលមានឯកទេសជំនាញផ្សេងៗ គឺចាត់ទុកថា ជាអ្នកដែលបានពុះពារ ប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណង ចង់ក្លាយជាអ្នកជួយសង្គ្រោះ ព្យាបាល ផ្តល់ភាពសុខសាន្តជូនអ្នកជំងឺ ដែលនេះគឺជាភាពចាំបាច់មួយ ក្នុងនាមជាអ្នកបម្រើសេវាកម្មផ្នែកសុខាភិបាល»។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមទាំងពីរ បន្តរួបរួមសាមគ្គីគ្នា និងបន្តអនុវត្ត ដូចជា៖
១៖ ការកសាងសមត្ថភាពជំនាញបន្ថែម បន្តការរៀបចំវគ្គបណ្តុះបណ្តាល និងផលិតគ្រូបង្គោលឱ្យបានកាន់តែច្រើន រួមគ្នាបង្កើនធនធានមនុស្សឱ្យបានច្រើន
២៖ ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន
៣៖ អ្នកដាក់ថ្នាំសណ្តំ ត្រូវកំណត់ឱ្យបានច្បាស់ ហើយត្រូវមានវិន័យ ហើយស្ថិតនៅផ្លូវបំបែកទាំងបច្ចេកវិទ្យា និងគុណធម៌ ហើយត្រូវគោរពអ្នកជំងឺ គ្រប់ពេលដែលត្រូវដាក់ថ្នាំសណ្តំ
៤៖ អ្នកដាក់ថ្នាំសណ្តំ ត្រូវឈរលើគុណភាពឈរលើការប្រតិបត្តិ សាមគ្គី ប្រុងប្រយ័ត្ន ហ្មត់ច្មត់ និងបណ្តុះបណ្តាលជាបន្ត។ បើគ្មានសណ្តំនិងប្រពោធកម្មល្អទេ គ្មានការវះកាត់មួយដែរល្អដែរ
៥៖ ត្រូវខិតខំធ្វើយ៉ាងណាលើកកម្ពស់ការងារសណ្តំ សង្រ្គោះបន្ទាន់ ប្រពោធកម្មឱ្យកាន់តែប្រសើរឡើង ហើយត្រូវកសាងអ្នកជំនាញជំនាន់ថ្មី ដើម្បីឱ្យទទួលបានការជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
ជាទីបញ្ចប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះនឹងផ្តល់ឱកាសរួមចំណែកយ៉ាងទូលំទូលាយដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទាំងអស់នូវចំណេះដឹង បទពិសោធន៍ការងារ និងរបកគំហើញថ្មីៗលើសកលលោក ដោយខិតខំនិងស្វែងរកនូវបច្ចេកវិទ្យាថ្មីៗយកមកអនុវត្ត។
សូមជម្រាបថាការប្រារព្ធសន្និសីទនេះ ក្នុងគោលបំណង ដើម្បីជួបជុំគ្នារវាងអ្នកជំនាញ និងអ្នកវិជ្ជាជីវៈសុខាភិបាល ដោយយកចំណេះដឹងមកចែករំលែក ទៅអនុវត្តការងារប្រចាំថ្ងៃដោយសុក្រិត្យភាព ផ្តល់ជាប្រយោជន៍ធំធេងក្នុងការព្យាបាលអ្នកជំងឺ។ តាមរយៈសន្និសីទនេះ បានបញ្ជាក់ឱ្យឃើញនូវការខិតខំប្រឹងប្រែង ព្យាយាម និងការលះបង់ប្រកបដោយសាមគ្គីភាពរឹងមាំ ជាមួយនឹងជំហរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់ និងទទួលចំណេះដឹងថ្មីៗ ដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត ដល់សហភាតរៈរួមជំនាញទាំងផ្នែកសាធារណៈ និងឯកជន ដែលជាដៃគូបំពេញឱ្យគ្នា ព្រមទាំងដល់ប្អូនៗនិស្សិតឯកទេសជំនាន់ក្រោយៗទៀត៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:45 PM, ចំនួនអ្នកអានៈ 58ដង
ប្រភពដដែលបានបញ្ជាក់ថា វិធានការនេះគឺសំដៅលើទីតាំងដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលជាក្រុម NGO របស់អាមេរិក បង្កើតឡើងដោយមានការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក និងស្ថិតក្រោមការត្រួតពិនិត្យរបស់យោធាអ៉ីស្រាអែល។ មូលនិធិនេះត្រូវបានបង្កើតឡើងជាជម្រើសជំនួសទីភ្នាក់ងារ UNRWA របស់អង្គការសហប្រជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:42 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:37 PM, ចំនួនអ្នកអានៈ 55ដង
លោក Zabihullah Mujahid ជាអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាស្ថានការណ៍នៅតាមបណ្ដោយព្រំដែន និងខ្សែបន្ទាត់ព្រំដែនជាក់ស្ដែងរបស់អាហ្វហ្កានីស្ថាន កំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ហើយសកម្មភាពខុសច្បាប់ត្រូវបានទប់ស្កាត់មួយផ្នែកធំ។ អ្នកនាំពាក្យរូបនេះបន្ថែមថាកងកម្លា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 08:31 PM, ចំនួនអ្នកអានៈ 55ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា «ប្រធានបទស្តីពីមីស៊ីល Tomahawk គឺជាក្តីបារម្ភខ្លាំងបំផុត។ ពេលនេះពិតជាដំណាក់កាលដ៏គ្រោះថ្នាក់មួយ ដោយសារភាពតានតឹងកំពុងកើនឡើងពីគ្រប់ភាគី»។
វិមានក្រឹមឡាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលសហរដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 12:04 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖រថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:57 AM, ចំនួនអ្នកអានៈ 56ដង
ខេត្តកំពង់ចាមបើតាមលោក ឡង ភុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកព្រៃឈរ បានឲ្យដឹងថា សម័យប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្ដើមពានរង្វាន់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសនេះមានបេក្ខជនចំនួន ១៨៩នាក់ ក្នុងនោះស្រីចំនួន ១២៨នាក់ មកពីវិទ្យាល័យចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:54 AM, ចំនួនអ្នកអានៈ 56ដង
កិច្ចប្រជុំកំពូលនេះនឹងចាប់ផ្ដើមនៅរសៀលថ្ងៃចន្ទ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសច្រើនជាង២០ ហើយគោលដៅនៃកិច្ចប្រជុំកំពូលនេះគឺបិទបញ្ចប់សង្រ្គាមហ្កាហ្សា ពង្រឹងកិច្ចប្រឹងប្រែងសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងស្វាគមន៍យុគសម័យថ្មីនៃសន្តិសុខ និងស្ថិរភាពតំបន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:45 AM, ចំនួនអ្នកអានៈ 55ដង
ខេត្តបន្ទាយមានជ័យបើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:40 AM, ចំនួនអ្នកអានៈ 63ដង
លោកបន្តថា មុននឹងទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវមានលក្ខខ័ណ្ឌ៣សំខាន់ រួមមាន៖ ទី១- មានគុណវុឌ្ឍិ (ចំណេះជំនាញវិជ្ជាជីវៈ ក្រមសីលធម៌..) ទី២- កាយសម្បទាល្អ និងទី៣-មិនធ្លាប់ជាប់ទោស។លោកសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2025, 11:35 AM, ចំនួនអ្នកអានៈ 40ដង
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ កើតមានឡើងមួយថ្ងៃ ក្រោយរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដោយធ្វើឱ្យ ដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃរដ្ឋធានីកៀវ និងទីក្រុងរបស់អ៊ុយក្រែនមួយចំនួនទៀត។ កាន់តែសំខាន់ជាងនេះ កិច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 01:01 PM, ចំនួនអ្នកអានៈ 70ដង
ការធ្លាក់ថ្លៃនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលលើទំនិញចិនដល់ទៅ ១០០% និងដាក់ការរឹតបន្តឹងលើការនាំចេញ «កម្មវិធីសំខាន់ៗ (critical software)» ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងរបស់ចិនលើការនាំចេញធាតុរ៉ែដ៏កម្រ។ ភាពតានតឹងនេះបានជះឥទ្ធិពលភ្លាមៗដល់ទីផ្សារភាគហ៊ុនសកល ដោយសន្ទស្សន៍ S&P 500 រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:58 PM, ចំនួនអ្នកអានៈ 68ដង
វិមានប្រធានាធិបតីបារាំង បាននិយាយក្នុងសេចក្តីប្រកាសថា លោក Macron បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្រ្តីដដែល ហើយបានដាក់ភារកិច្ចឱ្យលោក បង្កើតរដ្ឋាភិបាលថ្មី។ លោក Lecornu ក៏បានទទួលយកការតែងតាំងឡើងវិញនោះ ហើយបាននិយាយថា «យើងចាំបាច់ត្រូវរួបរួមគ្នាបញ្ចប់វិបត្តិនយោបាយ ដែលកំពុងយាយីប្រទេសបារាំង»។`
កាលពីថ្ងៃស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:55 PM, ចំនួនអ្នកអានៈ 56ដង
លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធបន្ថែមខាងលើ បូករួមជាមួយការរឹតបន្តឹងការនាំចេញរបស់អាមេរិក លើផលិតផល software សំខាន់ៗទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ហើយវាគឺជាចំណាត់ការសងសឹក បន្ទាប់ពីចិនបានផ្ញើលិខិតទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ស្តីពីការរឹតត្បិតការនាំចេញរ៉ែកម្រ។ រ៉ែកម្រមានសារសំខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:52 PM, ចំនួនអ្នកអានៈ 73ដង
ជាងរយៈពេល ២ទសវត្សរ៍មកនេះ អេស្ប៉ាញបានជោគជ័យជាខ្លាំងលើផ្នែកបាល់ទាត់ តាមរយៈឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ចំនួន ៣លើក ពោលគឺនៅឆ្នាំ២០០៨ ២០១២ និងចុងក្រោយឆ្នាំ២០២៤ រួមទាំងពាន World Cuspan ១លើកផងដែរកាលឆ្នាំ២០១០។
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏ដូចជាអឺរ៉ុប UEFA បានហាមឃាត់មិនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-10-2025, 12:46 PM, ចំនួនអ្នកអានៈ 75ដង
ខេត្តបាត់ដំបងពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ស.ស.យ.ក ថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ ព្រៃវែង និងខេត្តបាត់ដំបង ក្នុងនោះមានថ្នាក់ក្រុង ស្រុក សមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ចូលយ៉ាងច្រើនកុះករផងដែរ។
លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន
 ព័ត៌មានលម្អិត
|
|
|