| កម្ពុជា-អ៊ីស្រាអែល សន្យាពង្រឹងពង្រីកទំនាក់ក់ទំនងឱ្យកាន់តែល្អលើគ្រប់វិស័យ |
|
| ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ 13ដង |
|
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សាការងារនាថ្ងៃនេះមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការយោគយល់និងទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ អ៊ីស្រាអែល-កម្ពុជា។
លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម បានបញ្ជាក់ថា៖ លោកស្រីមានកិត្តិយសណាស់ដែលបានមកធ្វើឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានថ្វាយសាតាំងព្រះករុណាតម្កល់ជីវិតលើត្បូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
លោកស្រីក៏បានទូលថ្វាយករុណាតម្កល់ជីវិតលើត្បូងផងដែរពីការកត់សំគាល់របស់លោកជំទាវរយៈពីរបីឆ្នាំចុងក្រោយនេះទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនជាលំដាប់ក្នុងនោះប្រទេសទាំងពីរ អ៊ីស្រាអែល-កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការទទួលយកពលករកម្ពុជា ទៅធ្វើការនៅប្រទេសអ៊ីស្រាអែលលើវិស័យកសិកម្ម និងការផ្លាស់ប្តូរគ្នាលើវិស័យវប្បធម៌។ ទន្ទឹមនឹងនោះ លោកស្រីបានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលកម្ពុជាដែលបានឱ្យនិស្សិតកម្ពុជា បន្តសិក្សារៀនសូត្រអំឡុងពេលប្រទេសអ៊ីស្រាអែលរងការវាយប្រហារដោយពួកក្រុមហាម៉ាស់នាពេលកន្លងទៅ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ជាការឆ្លើយតបលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងថា ជំនួបពិភាក្សាការងារនេះ ជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសយើងទាំងពីរ។ លោកបានសង្ឃឹមថា ជំនួបពិភាក្សាការងារ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជន យើងទាំងពីរ កម្ពុជា-អ៊ីស្រាអែល។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងយ៉ាងដូច្នេះថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរមានការវិវត្តកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។ ប្រទេសយើងទាំងពីរបានបំពេញការងារយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើនរួមមាន៖ កសិកម្ម អប់រំ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ជាមួយគ្នានេះ កម្ពុជា បានតែងតាំងឯកអគ្គរាជទូតកម្ពុជា និងកុងស៊ុល កិត្តិយសរបស់ខ្លួនប្រចាំរដ្ឋអ៊ីស្រាអែល នាដើមឆ្នាំ២០២៥នេះ ហើយ លោកសង្ឃឹមថា តាមរយៈការតែងតាំងឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើង មានការវិវត្តកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្ថែមថា សូមអរគុណ និងវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍លោកស្រីឯកអគ្គរដ្ឋទូត ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការលើកកម្ពស់ទំនាក់ទំនង ការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគយល់ និងទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរកម្ពុជា-អ៉ីស្រាអែល។ម្យ៉ាងវិញទៀតឯកឧត្តម សូមអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលផ្តល់អាហារូបករណ៍រយៈពេលខ្លីប្រមាណ១១ខែ ដល់និស្សិតកម្ពុជាឱ្យបានទៅសិក្សា និងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល ដែលជាប្រទេសមួយពោរពេញដោយសក្តានុពលឈានមុខគេក្នុង វិស័យកសិកម្ម។ គិតចាប់ពីឆ្នាំ២០០៨ដល់២០២៥ កម្ពុជាបានបញ្ជូននិស្សិតចំនួន ២,១២៣នាក់ ទៅសិក្សាជំនាញកសិកម្មនៅ អ៊ីស្រាអែល។ សម្រាប់ឆ្នាំ២០២៥ ដល់២០២៦ មាននិស្សិតកម្ពុជាសរុបចំនួន១៥៤នាក់ (ស្រី២៧នាក់) ដែលកំពុងសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល។
ទន្ទឹមនឹងនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិតបានជម្រាបជូនពីសភាពការណ៍ពិភពលោក និងសភាពការណ៍ថ្មីៗនៃជំលោះព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាគោរពយ៉ាងម៉ីងម៉ាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព និងមានការចូលរួមគាំទ្រពីសាធារណរដ្ឋប្រមានិតចិន និងសហគម អន្តរជាតិ ក្នុងដំណើរការសន្តិភាពនេះ។
ជាថ្មីម្ដងទៀត លោកកិត្តិសេដ្ឋាបណ្ឌិត បានជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា និងអ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។លោកបានលើកទឹកចិត្ត និងសំណូមពរ ដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ តាមរយៈក្រសួងការបរទេសក៏ដូចជា លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការស្វែងរកការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលមានស្រាប់និងវិស័យអាទិភាពខ្ពស់របស់ប្រទេសទាំងពីរ ដូច ជាវិស័យកសិកម្ម និងការគ្រប់គ្រងទឹក, វិស័យនវានុវត្តន៍ បច្ចេកវិទ្យា និងការអប់រំ និងវិស័យការងារជាដើម៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:11 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។
លោកស្រី ជើង បុទុមរង្សី រដ្ឋលេខាធិការក្រស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:05 PM, ចំនួនអ្នកអានៈ 27ដង
កិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីកៀវ ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅពេលយប់ ដោយមានមីស៊ីល និងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់។
រដ្ឋលេខាធិការកងទ័ពអាមេរិក លោក ដាន់ ដ្រិសខូល (Dan Driscoll) បានបើកកិច្ចព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:02 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:58 PM, ចំនួនអ្នកអានៈ 22ដង
បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:20 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ដែរថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:08 PM, ចំនួនអ្នកអានៈ 9ដង
នៅក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ថ្នាក់ក្រុម Cartel de los Soles ឬ Cartel of the Suns ជាអង្គការភេរវករបរទេស (FTO) ដោយចោទប្រកាន់ជាបណ្តាញឧក្រិដ្ឋជន នាំគ្រឿងញៀនខុសច្បាប់ចូលមកសហរដ្ឋអាមេរិក។ មន្រ្តីអាមេរិកផ្សេងទៀតនិយាយថា Cartel de los Soles បានធ្វើការជាមួយក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:05 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបន្តធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះធ្វើឡើងនៅទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សាការងារនាថ្ងៃនេះមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការយោគយល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 05:29 PM, ចំនួនអ្នកអានៈ 41ដង
សហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ បានលើកសំណើព្រាងបទឈប់បាញ់ រយៈពេល ៣ខែសម្រាប់ធ្វើកិច្ចចរចាសន្តិភាព។ ជាការឆ្លើយតប RSF ថានឹងទទួលយក ប៉ុន្តែក្រោយមកបានវាយប្រហារ លើភាគីខាងកងទ័ពជាតិស៊ូដង់ ជាមួយនិងដ្រូនរាប់សិបគ្រឿង។
មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា RSF របស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:17 AM, ចំនួនអ្នកអានៈ 60ដង
ការបោះជំហានដ៏សំខាន់នេះកើតឡើងចំពេលដែលឥណ្ឌាត្រូវបានគេមើលឃើញថាជាទីផ្សារកំណើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយសារតែមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិតមួយពាន់លាននាក់។ ភាពជាដៃគូផ្តល់មូលនិធិនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Google ដែលបានប្តេជ្ញាចិត្តវិនិយោគ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:15 AM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំភ្លឺ៣ចំណុច ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្តេចបានបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:11 AM, ចំនួនអ្នកអានៈ 62ដង
គំនិតផ្តួចផ្តើមនេះផងដែរ បានធ្វើឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នាជាមួយ FIFA ដែលបានប្រកាសនាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការវិនិយោគលើកន្លែងកីឡា ដោយផ្តោតលើការរួមបញ្ចូលនៃបញ្ហាសង្គម ក៏ដូចជាការផ្តល់ការអភិវឌ្ឍន៍ដល់យុវជន និងកំណើនសេដ្ឋក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:06 AM, ចំនួនអ្នកអានៈ 68ដង
វត្ត Wat Rat Prakhong Tham នៅក្នុងខេត្ត Nonthaburi ស្ថិតនៅជាយទីក្រុងបាងកក បានបង្ហោះវីដេអូមួយនៅលើទំព័រ Facebook ដោយបង្ហាញពីស្ត្រីម្នាក់ដែលកំពុងដេកនៅក្នុងមឈូស ពណ៌សនៅលើរថយន្ដ spanick-uspan ពណ៌ខ្មៅមួយគ្រឿង កម្រើកដៃ និងក្បាល។ លោក Pairat Soodthoospan ជាអ្នកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុរបស់វត្តខាងលើបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:03 AM, ចំនួនអ្នកអានៈ 63ដង
លោកស្រី Siddiqi នឹងដឹកនាំប្រតិបត្តិការរបស់ ADB នៅកម្ពុជា គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB សម្រាប់ឆ្នាំ២០២៤-២០២៨ ដែលមានសង្គតិភាពយ៉ាងជិតស្និតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:00 AM, ចំនួនអ្នកអានៈ 58ដង
លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រង របស់ចិនវិញ គឺជាចំណុចស្នូលមួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២។
នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយា
 ព័ត៌មានលម្អិត
|
|
|