លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រៃក្រសាំង និងពិធីបញ្ចូលសមាជិកថ្មី ឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ
ចុះថ្ងៃទី: 11-01-2026, 02:42 PM, ចំនួនអ្នកអានៈ 73ដង
ខេត្តកំពង់ស្ពឺ៖បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មីរួចមក លោក ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ ជាពិសេសឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី ដែលមានវត្តមានក្នុងពិធីនេះ។ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្នាក់ការគណបក្សឃុំព្រៃក្រសាំង និងប្រកាសបញ្ជូលសមាជិកគណបក្សថ្មីចំនួន ៣៥៤នាក់ មកពីឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ការអញ្ជើញចូលរួមមានវត្តមាននៃកម្មវិធីនេះរួមមាន លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី និងសមាជិកថ្មីសរុប៣៥៤នាក់។ បន្ថែមពីលើនេះ លោកបានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតពោរពេញទៅដោយថាមពលក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាស នៃពិធីផងដែរ ដោយមានវត្តមាន តំណាងស្ថានទូតចិន ចូលរួមស្វែងយល់ និងសង្កេតកម្មវិធីផងដែរ ឯកឧត្តមប្រធានក៏បានរំឭក និងថ្លែងអំណរគុណដល់មិត្តចិន ដែលបានរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតចិន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងកម្ពុជា និងនិយាយដោយឡែក ក្នុងខេត្តកំពង់ស្ពឺក៏ទទួលបាននូវសមិទ្ធផលជាច្រើនពីមិត្តចិន ដែលរួមមាន៖ បណ្ណាល័យ អគារមន្ទីរពេទ្យ អណ្តូងទឹក ព្រមទាំងសមិទ្ធផលដទៃថែមទៀតតាមរយៈក្រុមការងារឯកឧត្តម។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរងគ្រោះពីជម្លោះព្រំដែន កម្ពុជា-ថៃ រដ្ឋាភិបាល និងប្រជាជនក៏បានផ្តល់ថវិកាជំនួយដើម្បីជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសឹកតាមបន្ទាត់ព្រំដែនផងដែរ។ នាចុងបញ្ចប់ លោក ហ៊ុន ម៉ានី បានអំពាវនាវសូមឱ្យសមាជិក សមាជិកាគណបក្ស បន្តការជឿជាក់លើរាជរដ្ឋាភិបាលលើការដឹកនាំ គ្រប់គ្រងសភាពការណ៍ និងប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវបូរណភាពដែនដី មិនឱ្យបាត់បង់ ១មីល្លីម៉ែត្រឡើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 11-01-2026, 06:41 PM, ចំនួនអ្នកអានៈ​ 67ដង
យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងពិសេស វិធានការសន្តិសុខនឹងត្រូវរឹតបន្តឹង រួមទាំងការត្រួតពិនិត្យនៅតាមច្រកព្រំដែនថៃ-ម៉ាឡេស៊ី។ បម្រាមគោចរនេះហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញក្រៅផ្ទះចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៥:០០ព្រឹក។ យោធាថៃ បានប្រកាសដាក់ចេញបម្រាមគោចរជាបន្ទាន់មួយនៅក្នុងខេត្តណារ៉ាធីវ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 06:39 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា កងទ័ពជើងទឹកថៃបានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ នេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ប្រជានេសាទ ៤រូប ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន កាលពីថ្ងៃទី ខែ៦មករា ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:36 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តសៀមរាប៖ លេខាធិការដ្ឋាន គ.ប.ឆ.ប. សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ បុរសជនជាតិនេប៉ាល់ចំនួន ៣ នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ឈ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:27 PM, ចំនួនអ្នកអានៈ​ 59ដង
ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់មកពីក្រុម ISIS បានធ្វើសកម្មភាពវាយប្រហារកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុង Palmyra ដែលបានសម្លាប់ទាហានអាមេរិក ២នាក់ និងជនស៉ីវិលអាមេរិកម្នាក់ ដែលជាអ្នកបកប្រែ។ យោធាអាមេរិក បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ការវាយប្រហារថ្ងៃនេះ បានកំណត់គោលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:25 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមុនចេញដំណើររបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ទៅកាន់ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី ដែលនឹងហោះហើរនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:19 PM, ចំនួនអ្នកអានៈ​ 61ដង
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា អាចនឹងធ្វើអន្តរាគមន៍យោធានៅអ៉ីរ៉ង់ ហើយបានព្រមានថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រឆាំងការប្រើប្រាស់អំពើហិង្សាលើក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្រកាសជាថ្មីថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីទៅជួយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:16 PM, ចំនួនអ្នកអានៈ​ 63ដង
សារព្រមានខាងលើធ្វើឡើងដោយ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ស្របពេលដែលប្រភពនៅអ៉ីស្រាអែល បានបង្ហើបឱ្យដឹងថា អ៉ីស្រាអែលកំពុងប្រុងជើងការខ្ពស់ សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់អាមេរិក ដើម្បីគាំទ្រចំពោះ​ចលនាបាតុកម្មទូទាំងប្រទេស ដែលបាននិងកំពុងរីករាលនៅអ៉ីរ៉ង់។ នាថ្ងៃអាទិត្យនេះ អ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:42 PM, ចំនួនអ្នកអានៈ​ 73ដង
ខេត្តកំពង់ស្ពឺ៖បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មីរួចមក លោក ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ ជាពិសេសឃុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:35 PM, ចំនួនអ្នកអានៈ​ 63ដង
បង់ក្លាដែសបានប្រាប់ថា ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន គឺលោក Khalilur Rahman បានជួបជាមួយក្រុមមន្រ្តីការទូតអាមេរិក នៅទីក្រុងវ៉ាស៉ីនតោន ហើយនាឱកាសនោះ លោក Rahman បានបង្ហាញពីចំណាប់អារម្មណ៍របស់ទីក្រុងដាក្កា ក្នុងការក្លាយជា​ផ្នែកនៃកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលនឹងត្រូវដាក់ពង្រាយនៅហ្កាហ្សា។ នាថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:32 PM, ចំនួនអ្នកអានៈ​ 62ដង
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios បានរាយការណ៍ថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីតំបន់ហ្កាហ្សា ប្រទេសស៉ីរី ហើយ​និងបាតុកម្មនៅប្រទេសអ៉ីរ៉ង់។ អ៉ីរ៉ង់ដែលបានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ជាមួយអ៉ីស្រាអែល ហើយទីតាំងចម្រាញ់នុយក្លែអ៊ែរ បានរងការទម្លាក់គ្រាប់បែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:17 PM, ចំនួនអ្នកអានៈ​ 64ដង
អ្នកនាង Kim បាននិយាយថា ខ្លួនអ្នកនាងផ្ទាល់កោតសរសើរទីក្រុងសេអ៊ូល ដែលបានធ្វើការសម្រេចចិត្តប្រសើរមួយ ដោយប្រកាស​គោលជំហរជាផ្លូវការថា គ្មានចេតនាបង្កហេតុ ហើយអ្នកនាងបានព្រមានថា ការបង្កហេតុណាមួយ នឹងបង្កឱ្យមានស្ថានការណ៍ដ៏អាក្រក់ជាក់ជាមិនខាន។ នាថ្ងៃអាទិត្យនេះ ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:11 AM, ចំនួនអ្នកអានៈ​ 65ដង
ព្រះវិហារ៖ យោងតាមប្រភពវីដេអូរបស់ក្រុមការងារអភិរក្ស គេបានឃើញសត្វទន្សោងមួយហ្វូងប្រហែល១០ក្បាល មានតូច មានធំ រត់ឆ្លងកាត់ផ្លូវ នៅពេលដែលក្រុមការងារអភិរក្សជិះម៉ូតូល្បាត នៅចំណុចខាងលើ។ យោងតាមលោក Ben Davis ដែលទទួលបានសិទ្ធគ្រប់គ្រងអភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កន្លងមកសត្វទន្សោងនៅភូម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:09 AM, ចំនួនអ្នកអានៈ​ 65ដង
អាជ្ញាធរថៃនាពេលនេះ កំពុងបើកការស៉ើបអង្កេតជាប្រញាប់ ហើយបានហ៊ុមព័ទ្ធតំបន់ដែលបានរងការប៉ះពាល់។ អង្គភាពប្រតិបត្តិការ​ពិសេសរបស់ប៉ូលិសប្រចាំខេត្ត Yala បានឱ្យដឹងថា ក្រុមជនដែលបានធ្វើសកម្មភាពខាងលើ មិនទាន់ច្បាស់ថាជាក្រុមមួយណា និងមានគ្នីគ្នាប៉ុន្មាននាក់នៅឡើយទេ។ នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:05 AM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 10:54 AM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដើម្បីជំរុញចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សានុសិស្ស ធនាគារជាតិនៃកម្ពុជានឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់ពួកគេ ដើម្បីចៀសវាងការចាញ់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1077 នាក់
ម្សិលមិញ : 9553 នាក់
សរុបទាំងអស់ : 10894967 នាក់