តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនបណ្តោះអាសន្នជនជាតិនេប៉ាល់ចំនួន៣នាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ចុះថ្ងៃទី: 11-01-2026, 05:36 PM, ចំនួនអ្នកអានៈ 65ដង
ខេត្តសៀមរាប៖ លេខាធិការដ្ឋាន គ.ប.ឆ.ប. សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ បុរសជនជាតិនេប៉ាល់ចំនួន ៣ នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ឈ្មោះ SAPKOTA MOHAN ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង។ ជនសង្ស័យទាំង៣ នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវរកឃើញថាបានបន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ ចាប់ពីអំឡុងខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។ ជាមួយគ្នានេះ សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ជាក់ស្តែង អាជ្ញាធរកម្ពុជា បានស្រាវជ្រាវស៊ីជម្រៅរហូតឈានដល់បានកំណត់មុខសញ្ញាមេខ្លោងនៃការប្រព្រឹត្តការឆបោក ហើយបានសហការជាមួយសមត្ថកិច្ចនៃនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជូនឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី ដើម្បីឱ្យផ្តន្ទាទោសតាមច្បាប់។ សម្រាប់រាល់ករណីអំពើល្មើសដែលត្រូវបានស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវច្បាស់លាស់ និងភស្តុតាងជាក់ស្តែង រហូតដល់នីតិវិធីបញ្ជូនដល់ដៃតុលាការនេះ បានបង្ហាញពី ភាពម៉ឺងម៉ាត់របស់សមត្ថកិច្ចកម្ពុជា ក្នុងការអនុវត្តច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចុះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ របាយការណ៍របស់លេខាធិការដ្ឋាន គ.ប.ឆ.ប. បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ នេះ ក្រោមការសម្របសម្រួល និងចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.ប.ឆ.ប. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត បានបន្តចុះប្រតិបត្តិការបង្ក្រាបការឆបោកអនឡាញនៅទីតាំងផ្សេងគ្នាសរុបចំនួន ៧ កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន ៦ទីតាំង) និងក្នុងខេត្តសៀមរាប (ចំនួន ១ទីតាំង)។ ប្រតិបត្តិការបង្រ្កាបទាំងនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសសរុបចំនួន ៣៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់, ចិនចំនួន ៤នាក់ និងនេប៉ាល់ចំនួន ៣នាក់ និងបានរឹបអូសសម្ភារៈជាវត្ថុតាងដូចជា កុំព្យូទ័រលើតុចំនួន ៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៦២គ្រឿង, ទូរសព្ទដៃចំនួន៣២គ្រឿង។ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសកម្ពុជា និងរួមចំណែកក្នុងកិច្ចខិតខំក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាសកល។ សូមរំលឹកជូនថាក្នុងរយៈពេល៦ខែចុងក្រោយឆ្នាំ២០២៥ យន្តការថ្នាក់ជាតិនេះបានរឹតបន្តឹងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន, តុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់, ពង្រឹងការគ្រប់គ្រងជនបរទេស ពិសេសអ្នកចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីធានាថាគ្មានសកម្មភាពល្មើស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬទម្រង់នៃការជួញដូរមនុស្ស/ផ្លូវភេទណាមួយ កើតឡើងជាដាច់ខាត ខណៈបន្តសហការជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងទប់ស្កាត់អំពើល្មើសច្បាប់គ្រប់ទម្រង់។ ជាលទ្ធផល យន្តការជាតិនេះ បានបង្ក្រាបទីតាំងចំនួន ១១៨ កន្លែង ក្នុងរាជធានី-ខេត្តចំនួន១៨ ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ៤,៩៨៣នាក់ ដែលមាន ២៣សញ្ជាតិផ្សេងគ្នា, បានបណ្តេញជនបរទេសខុសច្បាប់ចំនួន ៤,០៣៩នាក់ ឱ្យត្រលប់ទៅប្រទេសខ្លួនវិញ, និងបានការអនុវត្តនីតិវិធីតុលាការលើសំណុំរឿងធំៗចំនួន ៣៥ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៦៨នាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 11-01-2026, 06:41 PM, ចំនួនអ្នកអានៈ​ 67ដង
យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងពិសេស វិធានការសន្តិសុខនឹងត្រូវរឹតបន្តឹង រួមទាំងការត្រួតពិនិត្យនៅតាមច្រកព្រំដែនថៃ-ម៉ាឡេស៊ី។ បម្រាមគោចរនេះហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញក្រៅផ្ទះចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៥:០០ព្រឹក។ យោធាថៃ បានប្រកាសដាក់ចេញបម្រាមគោចរជាបន្ទាន់មួយនៅក្នុងខេត្តណារ៉ាធីវ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 06:39 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា កងទ័ពជើងទឹកថៃបានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ នេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ប្រជានេសាទ ៤រូប ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន កាលពីថ្ងៃទី ខែ៦មករា ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:36 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តសៀមរាប៖ លេខាធិការដ្ឋាន គ.ប.ឆ.ប. សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ បុរសជនជាតិនេប៉ាល់ចំនួន ៣ នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ឈ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:27 PM, ចំនួនអ្នកអានៈ​ 59ដង
ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់មកពីក្រុម ISIS បានធ្វើសកម្មភាពវាយប្រហារកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុង Palmyra ដែលបានសម្លាប់ទាហានអាមេរិក ២នាក់ និងជនស៉ីវិលអាមេរិកម្នាក់ ដែលជាអ្នកបកប្រែ។ យោធាអាមេរិក បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ការវាយប្រហារថ្ងៃនេះ បានកំណត់គោលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:25 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមុនចេញដំណើររបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ទៅកាន់ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី ដែលនឹងហោះហើរនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:19 PM, ចំនួនអ្នកអានៈ​ 61ដង
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា អាចនឹងធ្វើអន្តរាគមន៍យោធានៅអ៉ីរ៉ង់ ហើយបានព្រមានថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រឆាំងការប្រើប្រាស់អំពើហិង្សាលើក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្រកាសជាថ្មីថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីទៅជួយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:16 PM, ចំនួនអ្នកអានៈ​ 63ដង
សារព្រមានខាងលើធ្វើឡើងដោយ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ស្របពេលដែលប្រភពនៅអ៉ីស្រាអែល បានបង្ហើបឱ្យដឹងថា អ៉ីស្រាអែលកំពុងប្រុងជើងការខ្ពស់ សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់អាមេរិក ដើម្បីគាំទ្រចំពោះ​ចលនាបាតុកម្មទូទាំងប្រទេស ដែលបាននិងកំពុងរីករាលនៅអ៉ីរ៉ង់។ នាថ្ងៃអាទិត្យនេះ អ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:42 PM, ចំនួនអ្នកអានៈ​ 72ដង
ខេត្តកំពង់ស្ពឺ៖បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មីរួចមក លោក ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ ជាពិសេសឃុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:35 PM, ចំនួនអ្នកអានៈ​ 62ដង
បង់ក្លាដែសបានប្រាប់ថា ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន គឺលោក Khalilur Rahman បានជួបជាមួយក្រុមមន្រ្តីការទូតអាមេរិក នៅទីក្រុងវ៉ាស៉ីនតោន ហើយនាឱកាសនោះ លោក Rahman បានបង្ហាញពីចំណាប់អារម្មណ៍របស់ទីក្រុងដាក្កា ក្នុងការក្លាយជា​ផ្នែកនៃកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលនឹងត្រូវដាក់ពង្រាយនៅហ្កាហ្សា។ នាថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:32 PM, ចំនួនអ្នកអានៈ​ 62ដង
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios បានរាយការណ៍ថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីតំបន់ហ្កាហ្សា ប្រទេសស៉ីរី ហើយ​និងបាតុកម្មនៅប្រទេសអ៉ីរ៉ង់។ អ៉ីរ៉ង់ដែលបានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ជាមួយអ៉ីស្រាអែល ហើយទីតាំងចម្រាញ់នុយក្លែអ៊ែរ បានរងការទម្លាក់គ្រាប់បែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:17 PM, ចំនួនអ្នកអានៈ​ 64ដង
អ្នកនាង Kim បាននិយាយថា ខ្លួនអ្នកនាងផ្ទាល់កោតសរសើរទីក្រុងសេអ៊ូល ដែលបានធ្វើការសម្រេចចិត្តប្រសើរមួយ ដោយប្រកាស​គោលជំហរជាផ្លូវការថា គ្មានចេតនាបង្កហេតុ ហើយអ្នកនាងបានព្រមានថា ការបង្កហេតុណាមួយ នឹងបង្កឱ្យមានស្ថានការណ៍ដ៏អាក្រក់ជាក់ជាមិនខាន។ នាថ្ងៃអាទិត្យនេះ ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:11 AM, ចំនួនអ្នកអានៈ​ 64ដង
ព្រះវិហារ៖ យោងតាមប្រភពវីដេអូរបស់ក្រុមការងារអភិរក្ស គេបានឃើញសត្វទន្សោងមួយហ្វូងប្រហែល១០ក្បាល មានតូច មានធំ រត់ឆ្លងកាត់ផ្លូវ នៅពេលដែលក្រុមការងារអភិរក្សជិះម៉ូតូល្បាត នៅចំណុចខាងលើ។ យោងតាមលោក Ben Davis ដែលទទួលបានសិទ្ធគ្រប់គ្រងអភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កន្លងមកសត្វទន្សោងនៅភូម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:09 AM, ចំនួនអ្នកអានៈ​ 65ដង
អាជ្ញាធរថៃនាពេលនេះ កំពុងបើកការស៉ើបអង្កេតជាប្រញាប់ ហើយបានហ៊ុមព័ទ្ធតំបន់ដែលបានរងការប៉ះពាល់។ អង្គភាពប្រតិបត្តិការ​ពិសេសរបស់ប៉ូលិសប្រចាំខេត្ត Yala បានឱ្យដឹងថា ក្រុមជនដែលបានធ្វើសកម្មភាពខាងលើ មិនទាន់ច្បាស់ថាជាក្រុមមួយណា និងមានគ្នីគ្នាប៉ុន្មាននាក់នៅឡើយទេ។ នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:05 AM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 10:54 AM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដើម្បីជំរុញចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សានុសិស្ស ធនាគារជាតិនៃកម្ពុជានឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់ពួកគេ ដើម្បីចៀសវាងការចាញ់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1072 នាក់
ម្សិលមិញ : 9553 នាក់
សរុបទាំងអស់ : 10894962 នាក់