កម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៥០ នៅឆ្នាំ២០២៧ខាងមុខនេះ
ចុះថ្ងៃទី: 11-01-2026, 05:25 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមុនចេញដំណើររបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ទៅកាន់ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី ដែលនឹងហោះហើរនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានថ្លែងថាកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៥០ នៅឆ្នាំ២០២៧ខាងមុខនេះ។ ជាកិច្ចចាប់ផ្ដើម កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ប្រចាំកម្ពុជា បានលើកឡើងពីសាវតានៃកម្មវិធីដ៏សំខាន់នេះ ដែលបានចម្រើនវ័យបាន៤៩ឆ្នាំហើយក៏ដោយ តែប្រទេសកម្ពុជា ទើបតែបានចូលរួមកម្មនាវា យុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ជាផ្លូវការ ក្នុងឆ្នាំ២០០០តែប៉ុណ្ណោះ។ កញ្ញាបន្តថា ក្រោយការចូលរួមនៅឆ្នាំ២០០០នោះរួចមក អតីតប្រតិភូដែលជារៀមច្បងនៅក្នុងកម្មវិធីនេះ បានរួមគ្នាបង្កើត «កម្មវិធីវគ្គបណ្តុះបណ្តាលមុនចេញដំណើរ» ឬ Pre-Departure Training ជូនដល់ប្អូនៗជំនាន់ក្រោយ ដើម្បីធ្វើយ៉ាងណា ធានាឱ្យបានថា ប្អូនៗដែលត្រូវទៅចូលរួម កម្មវិធី SSEAYP ជាមួយយុវជននៃប្រទេសអាស៊ាននិងជប៉ុន យល់ច្បាស់អំពីកម្មវិធីទាំងអស់ដែលមាននៅលើកប៉ាល់ និងអាចចូលរួមបានយ៉ាងពេញដៃពេញជើង ដោយប្រើប្រាស់ឱ្យអស់នូវសមត្ថភាព និងសក្តានុពលដែលខ្លួនមាន ដើម្បី ស័ក្តិសមជា «យុវជនតំណាងកម្ពុជា»។ កម្មវិធី Pre-Departure Training ដែលចាប់ចេញដំណើរនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ នៅក្នុងរយៈពេល ៩៥ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមមកដល់ថ្ងៃបិទបញ្ចប់នេះ គណៈកម្មការ ដឹកនាំវគ្គបណ្តុះបណ្តាល បានស្ម័គ្រចិត្តចំណាយអស់ហើយ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ហាត់ពត់ លត់ដំ និងដុះខាត់ប្អូនៗ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្អូនៗប្រតិភូយុវជន មានចំណេះដឹង និងបទពិសោធ ជាពិសេសជំនាញទន់ ឬ Soft Skill ដែលត្រូវការជាចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងនិងចូលរួមសកម្មភាពនៅលើ កប៉ាល់ និយាយដោយឡែក និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និយាយជារួម។ ក្នុងនាមប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា កញ្ញា អ៊ឹម រចនា សូមគោរពអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ស្រួយ សុជាត ដែលផ្តល់សេចក្តីទុកចិត្តដល់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំ វគ្គបណ្តុះបណ្តាលមុនចេញដំណើរ និងបានតាមដានយ៉ាងទៀងទាត់នូវវឌ្ឍនភាពរបស់ប្អូនៗប្រតិភូយុវជន។ កញ្ញាប្រធាន បានផ្ដាំផ្ញើដល់យុវជនទាំង១៦នាក់ សូមយកបទពិសោធដែលទទួលបានពីវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ ទៅអនុវត្តនៅលើកប៉ាល់ Nippon Maru ក្រោមការដឹកនាំពីប្រធានប្រតិភូ លោក អ៊ួន បឋម ហៅសាយ ដើម្បីបង្ហាញកិត្យានុភាព សក្តានុពលរបស់យុវជនកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរ លោកស្រី ស្រូយ សុជាតិ បានចែករំលែកនូវបទពិសោធន៍ដែលលោកស្រីធ្លាប់បានចូលរួមកាលពីឆ្នាំ២០០២ និងបានលើកទឹកចិត្តដល់យុវជនទាំង១៦ ឱ្យរក្សានូវឥរិយាបថថ្លៃថ្នូរ សាមគ្គីភាព ភាពទន់ភ្លន់ របស់ប្រជាជនកម្ពុជា។ លោកស្រី បានក្រើនរំលឹកដល់យុវជនទាំងអស់ថា បើទោះបីស្ថានភាពប្រទេសរបស់យើងស្ថិតក្នុងភាពលំបាក ប៉ុន្តែចូរកុំបង្ហាញនូវអាកប្បករិយាច្រលើសប៉ើសចំពោះជាតិសាសន៍ដទៃឡើយ ព្រោះយើងត្រូវបង្ហាញទៅកាន់អន្តរជាតិពីអារម្មណ៍របស់ប្រជាជនកម្ពុជា ចំពោះពាក្យថា «សន្ដិភាព» ដែលលើសពីសំណេរនៅលើក្រដាស។ បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា «ក្រសួងអប់រំរបស់យើង បានស្នើទៅប្រទេសជប៉ុន ដើម្បីឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីលើកទី៥០ នៅឆ្នាំ២០២៧។ ជាការឆ្លើយតប ជប៉ុនបានយល់ព្រមនឹងសំណើរបស់យើង។ នេះជារឿងដែលគួរឱ្យរំភើបខ្លាំង»។ សូមជម្រាបថា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចេញដំណើរនៅម៉ោង៨និង០០នាទីយប់ ពីព្រលានយន្តហោះអន្តរជាតិតេជោ ទៅកាន់ប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ និងបញ្ចប់បេសកកម្មរបស់ខ្លួននៅប្រទេសសិង្ហបុរី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 11-01-2026, 06:41 PM, ចំនួនអ្នកអានៈ​ 67ដង
យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងពិសេស វិធានការសន្តិសុខនឹងត្រូវរឹតបន្តឹង រួមទាំងការត្រួតពិនិត្យនៅតាមច្រកព្រំដែនថៃ-ម៉ាឡេស៊ី។ បម្រាមគោចរនេះហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញក្រៅផ្ទះចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៥:០០ព្រឹក។ យោធាថៃ បានប្រកាសដាក់ចេញបម្រាមគោចរជាបន្ទាន់មួយនៅក្នុងខេត្តណារ៉ាធីវ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 06:39 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា កងទ័ពជើងទឹកថៃបានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ នេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ប្រជានេសាទ ៤រូប ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន កាលពីថ្ងៃទី ខែ៦មករា ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:36 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តសៀមរាប៖ លេខាធិការដ្ឋាន គ.ប.ឆ.ប. សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ បុរសជនជាតិនេប៉ាល់ចំនួន ៣ នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ឈ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:27 PM, ចំនួនអ្នកអានៈ​ 59ដង
ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់មកពីក្រុម ISIS បានធ្វើសកម្មភាពវាយប្រហារកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុង Palmyra ដែលបានសម្លាប់ទាហានអាមេរិក ២នាក់ និងជនស៉ីវិលអាមេរិកម្នាក់ ដែលជាអ្នកបកប្រែ។ យោធាអាមេរិក បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ការវាយប្រហារថ្ងៃនេះ បានកំណត់គោលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:25 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមុនចេញដំណើររបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ទៅកាន់ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី ដែលនឹងហោះហើរនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:19 PM, ចំនួនអ្នកអានៈ​ 61ដង
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា អាចនឹងធ្វើអន្តរាគមន៍យោធានៅអ៉ីរ៉ង់ ហើយបានព្រមានថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រឆាំងការប្រើប្រាស់អំពើហិង្សាលើក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្រកាសជាថ្មីថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីទៅជួយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 05:16 PM, ចំនួនអ្នកអានៈ​ 63ដង
សារព្រមានខាងលើធ្វើឡើងដោយ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ស្របពេលដែលប្រភពនៅអ៉ីស្រាអែល បានបង្ហើបឱ្យដឹងថា អ៉ីស្រាអែលកំពុងប្រុងជើងការខ្ពស់ សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់អាមេរិក ដើម្បីគាំទ្រចំពោះ​ចលនាបាតុកម្មទូទាំងប្រទេស ដែលបាននិងកំពុងរីករាលនៅអ៉ីរ៉ង់។ នាថ្ងៃអាទិត្យនេះ អ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:42 PM, ចំនួនអ្នកអានៈ​ 72ដង
ខេត្តកំពង់ស្ពឺ៖បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មីរួចមក លោក ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ ជាពិសេសឃុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:35 PM, ចំនួនអ្នកអានៈ​ 62ដង
បង់ក្លាដែសបានប្រាប់ថា ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន គឺលោក Khalilur Rahman បានជួបជាមួយក្រុមមន្រ្តីការទូតអាមេរិក នៅទីក្រុងវ៉ាស៉ីនតោន ហើយនាឱកាសនោះ លោក Rahman បានបង្ហាញពីចំណាប់អារម្មណ៍របស់ទីក្រុងដាក្កា ក្នុងការក្លាយជា​ផ្នែកនៃកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលនឹងត្រូវដាក់ពង្រាយនៅហ្កាហ្សា។ នាថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:32 PM, ចំនួនអ្នកអានៈ​ 62ដង
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios បានរាយការណ៍ថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីតំបន់ហ្កាហ្សា ប្រទេសស៉ីរី ហើយ​និងបាតុកម្មនៅប្រទេសអ៉ីរ៉ង់។ អ៉ីរ៉ង់ដែលបានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ជាមួយអ៉ីស្រាអែល ហើយទីតាំងចម្រាញ់នុយក្លែអ៊ែរ បានរងការទម្លាក់គ្រាប់បែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 02:17 PM, ចំនួនអ្នកអានៈ​ 64ដង
អ្នកនាង Kim បាននិយាយថា ខ្លួនអ្នកនាងផ្ទាល់កោតសរសើរទីក្រុងសេអ៊ូល ដែលបានធ្វើការសម្រេចចិត្តប្រសើរមួយ ដោយប្រកាស​គោលជំហរជាផ្លូវការថា គ្មានចេតនាបង្កហេតុ ហើយអ្នកនាងបានព្រមានថា ការបង្កហេតុណាមួយ នឹងបង្កឱ្យមានស្ថានការណ៍ដ៏អាក្រក់ជាក់ជាមិនខាន។ នាថ្ងៃអាទិត្យនេះ ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:11 AM, ចំនួនអ្នកអានៈ​ 65ដង
ព្រះវិហារ៖ យោងតាមប្រភពវីដេអូរបស់ក្រុមការងារអភិរក្ស គេបានឃើញសត្វទន្សោងមួយហ្វូងប្រហែល១០ក្បាល មានតូច មានធំ រត់ឆ្លងកាត់ផ្លូវ នៅពេលដែលក្រុមការងារអភិរក្សជិះម៉ូតូល្បាត នៅចំណុចខាងលើ។ យោងតាមលោក Ben Davis ដែលទទួលបានសិទ្ធគ្រប់គ្រងអភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កន្លងមកសត្វទន្សោងនៅភូម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:09 AM, ចំនួនអ្នកអានៈ​ 65ដង
អាជ្ញាធរថៃនាពេលនេះ កំពុងបើកការស៉ើបអង្កេតជាប្រញាប់ ហើយបានហ៊ុមព័ទ្ធតំបន់ដែលបានរងការប៉ះពាល់។ អង្គភាពប្រតិបត្តិការ​ពិសេសរបស់ប៉ូលិសប្រចាំខេត្ត Yala បានឱ្យដឹងថា ក្រុមជនដែលបានធ្វើសកម្មភាពខាងលើ មិនទាន់ច្បាស់ថាជាក្រុមមួយណា និងមានគ្នីគ្នាប៉ុន្មាននាក់នៅឡើយទេ។ នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 11:05 AM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-01-2026, 10:54 AM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដើម្បីជំរុញចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សានុសិស្ស ធនាគារជាតិនៃកម្ពុជានឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់ពួកគេ ដើម្បីចៀសវាងការចាញ់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1076 នាក់
ម្សិលមិញ : 9553 នាក់
សរុបទាំងអស់ : 10894966 នាក់