ABA និង NOCC ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីគាំទ្រអត្តពលិកកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨
ចុះថ្ងៃទី: 20-01-2026, 04:56 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីបង្កើតកិច្ចសហការជាដៃគូយូរអង្វែង សំដៅជំរុញសមត្ថភាពអត្តពលិកកម្ពុជា និងលើកកម្ពស់វិស័យកីឡាជាតិ។ ក្រោមភាពជាដៃគូយុទ្ធសាស្រ្តនេះ ABA នឹងគាំទ្រដល់យុទ្ធនាការរៃអង្គាស និងស្វែងរកការឧបត្ថម្ភសម្រាប់អត្តពលិកកម្ពុជា ត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ Los Angeles ឆ្នាំ២០២៨ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងបង្កើតមធ្យោបាយដ៏សុវត្ថិភាព និងជាទីទុកចិត្ត ដែលសាធារណជនអាចបរិច្ចាគ និងផ្ដល់ការឧបត្ថម្ភជាទឹកប្រាក់នានា ដើម្បីគាំទ្រដំណើររបស់អត្តពលិកយើង ក្នុងការត្រៀមខ្លួន និងរៀបចំចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក។ តាមរយៈភាពជាដៃគូនេះ ABA នឹងក្លាយជាធនាគារផ្តាច់មុខ សម្រាប់យុទ្ធនាការរៃអង្គាសនេះ ដោយផ្តល់នូវមធ្យោបាយសុវត្ថិភាព និងងាយស្រួលសម្រាប់ទទួលការទូទាត់ និងការបរិច្ចាគនានា ពីបងប្អូនសាធារណជន។ ភាគីទាំងពីរនឹងផ្សព្វផ្សាយអំពីយុទ្ធនាការនេះ នៅតាមផ្លែតហ្វមឌីជីថលផ្សេងៗរបស់ខ្លួន ដើម្បីបញ្ជ្រាបការយល់ដឹង លើកទឹកចិត្តឲ្យមានការចូលរួម និងបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទូទាំងប្រទេស។ ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក គឺលើសពីការប្រកួតប្រជែង ការណ៍នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំ វឌ្ឍនភាព និងវត្តមានកាន់តែកើនឡើង របស់កម្ពុជានៅលើវេទិកា កីឡាអន្តរជាតិ។ កីឡាអូឡាំពិកនៅ Los Angeles ឆ្នាំ២០២៨ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងដំណើរវឌ្ឍនភាពនេះ ដែលទាមទារឲ្យមានការត្រៀមខ្លួនទុកជាមុន ស្ថិរភាពមូលនិធិ និងការឧបត្ថម្ភគាំទ្រនានា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដែលមានការចូលរួមដោយលោក Zhiger Atchabarov នាយករងប្រតិបត្តិ និងជានាយកប្រតិបត្តិការនៃធនាគារ ABA និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។ លោក Zhiger Atchabarov បានថ្លែងចំពោះភាពជាដៃគូនេះថា «កិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ ABA ក្នុងការគាំទ្រវិស័យកីឡាជាតិ ដែលស្របទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្កម របស់ធនាគារយើងខ្ញុំ។ ផ្ដើមពីសមិទ្ធផលជោគជ័យនៃការចូលរួមរបស់យើង ក្នុងនាមជាអ្នកឧបត្ថម្ភ ផ្ដាច់មុខសម្រាប់វិស័យធនាគារ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ យើងខ្ញុំមានមោទនភាព ក្នុងការបន្ដជ្រោមជ្រែង និងផ្ដល់ការគាំទ្រចាំបាច់នានាដល់អត្តពលិកខ្មែរយើង ខណៈពួកគាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៨»។ លោកបានបន្ថែមថា «យើងខ្ញុំសូមកោតស្ញប់ស្ញែងដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ អត្តពលិកយើង និងសូមជូនពរដល់អត្តពលិកគ្រប់រូប ឲ្យមានកម្លាំងមាំមួន ឆន្ទៈតស៊ូ ជាមួយនឹងស្មារតីកីឡាខ្ពស់បំផុត ខណៈពួកគាត់តំណាងកម្ពុជានៅលើឆាកអន្តរជាតិ»។ លោក វ៉ាត់ ចំរើន ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកិច្ចសហការនេះ និងថ្លែងថា «ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់អត្តពលិកកម្ពុជា ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយការគាំទ្រនៃយុទ្ធនាការរៃអង្គាស និងកិច្ចសហការជាដៃគូជាមួយធនាគារ ABA យើងខ្ញុំអាចត្រៀមលក្ខណៈបានពេញលេញដើម្បីឲ្យអត្តពលិកយើង ចូលរួមប្រកួតដោយទំនុកចិត្ត ពេញដោយមោទនភាព ព្រមទាំងបន្តមហិច្ឆតារួមក្នុងការបណ្តុះកូនខ្មែរ ឲ្យក្លាយជាជើងឯក អូឡាំពិកដំបូងគេបង្អស់»។ តាមរយៈភាពជាដៃគូនេះ ធនាគារ ABA និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរចំពោះតម្លាភាព ឧត្តមភាព និងមោទនភាពជាតិ ដោយធានាថា អត្តពលិកកម្ពុជា មានធនធាន និងការគាំទ្រគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់សម្រេចបាននូវសក្តានុពលពេញលេញ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-01-2026, 07:01 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 06:28 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 05:12 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖«ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥,៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន២ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 05:08 PM, ចំនួនអ្នកអានៈ​ 57ដង
ត្បូងកណ្តៀងផ្កាយពណ៌ស្វាយមួយគ្រាប់ ទំហំ ៣ ៥៦៣ការ៉ាត់ ដែលត្រូវបានគេអះអាងថា ជាត្បូងប្រភេទនេះធំបំផុតលើពិភពលោក ត្រូវបានដាក់បង្ហាញក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា កាលពីចុងសប្តាហ៍មុន ដែលម្ចាស់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់លក់ ហើយអាចមានតម្លៃប្រហែល ៣០០លានដុល្លារ។ នេះបើយោងតាមការចេញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 05:03 PM, ចំនួនអ្នកអានៈ​ 46ដង
គំនិតនៃក្រុមប្រឹក្សាសន្តិភាពនេះ ពីដំបូងឡើយត្រូវបានផ្តួចផ្តើមឡើង សម្រាប់ទទួលបន្ទុកលើការកសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមអ៉ីស្រាអែល ប៉ុន្តែឥឡូវ បើយោងតាមខ្លឹមសារធម្មនុញ្ញនៃក្រុមប្រឹក្សា គឺវាហាក់មិនរឹតត្បិតតួនាទី នៅត្រឹមដែនដីប៉ាឡេស្ទីននេះឡើយ។ នាថ្ងៃចន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 04:56 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីបង្កើតកិច្ចសហការជាដៃគូយូរអង្វែង សំដៅជំរុញសមត្ថភាពអត្តពលិកកម្ពុជា និងលើកកម្ពស់វិស័យកីឡាជាតិ។ ក្រោមភាពជាដៃគូយុទ្ធសាស្រ្តនេះ ABA នឹងគាំទ្រដល់យុទ្ធនាការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 04:51 PM, ចំនួនអ្នកអានៈ​ 50ដង
សេតវិមាន បានស្នើឱ្យបណ្តាមេដឹកនាំពិភពលោក មកចូលរួមក្នុងក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយលោក ត្រាំ ផ្ទាល់រួមទាំងប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney។ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod នាថ្ងៃអង្គារ សរុបមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 04:40 PM, ចំនួនអ្នកអានៈ​ 59ដង
ខេត្តតាកែវ៖លោក វ៉ី សំណាង បានបន្ដថា សម្រាប់ខេត្តតាកែវ កំពុងទទួលបានអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ គម្រោងវិនិយោគនេះបានបង្កើតការងារជូន ប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានយ៉ាងច្រើនកន្លែង ហើយបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។ នៅក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 04:34 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌ បានចុះចែកអង្ករ បន្លែស្រស់ៗ សារុង និងខោខ្លី ព្រមទាំងសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។ មិនថាថ្ងៃចុងសប្ដាហ៍ ឬធ្វើការឡើង អភិបាលខណ្ឌ តែងចុះចែកអំណោយ និងរៀបចំបន្លែស្រស់ៗ ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 11:23 AM, ចំនួនអ្នកអានៈ​ 58ដង
យន្ដហោះជាច្រើនគ្រឿងមានដឹកកងទ័ពដាណឺម៉ាក និងបរិក្ខារយោធាបានទៅដល់ Greenland កាលពីថ្ងៃចន្ទម្សិលមិញ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញបញ្ហា​ Greenland បានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមយកពន្ធគយបន្ថែម១០ភាគរយដែលនឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ ពីបណ្ដាអឺរ៉ុបចំនួន៨ ក្នុងនោះរួមម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 11:19 AM, ចំនួនអ្នកអានៈ​ 64ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២០ ខែមករា បានរាយការណ៍ថាក្នុងពេលចុះត្រួតពិនិត្យការបើកសម្ពោធរោងចក្រមួយ លោក គីម ជុងអ៊ុន បានរិះគន់ ក្រុមមន្ត្រីមួយចំនួនដែលលោកបន្ទោសថាធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។ លោក គីម បានលើកឡើងថា «ដោយសារតែភាពគ្មានទំនួលខុសត្រូវ ភាពក្រអឺតក្រទម និងអសមត្ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 11:14 AM, ចំនួនអ្នកអានៈ​ 58ដង
ម៉ារ៉ុក បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់ក្រុមសេណេហ្គាល់ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Africa Cuspan of Nations 2025 ក្នុងពហុកីឡដ្ឋានដែលបានដាក់ត្រៀមទទួលការប្រកួត World Cuspan 2030 ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធល្អ ជាមួយចំនួនទេសចរណ៍ដែលបានបង្កើតឡើងយ៉ាងច្រើន ។ ការរៀបចំព្រឹត្តិការណ៍ Africa Cuspan of Nations
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 10:56 AM, ចំនួនអ្នកអានៈ​ 63ដង
FIFA បានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan លើកដំបូងក្នុងឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរូហ្គាយ និងមានតែ ១៣ប្រទេសប៉ុណ្ណោះត្រូវបានអញ្ជើញឱ្យចូលរួម ដោយពុំមានឆ្លងកាត់វគ្គជម្រុះឡើយ មុនពង្រីកដល់ ៤៨ប្រទេសនាពេលបច្ចុប្បន្ន។ ដោយផ្អែកតាមការដកស្រង់ចេញផ្សាយដោយ Quora បានឱ្យដឹងថា បណ្តាប្រទេសដែលទទួលបានការអញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 10:41 AM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ដកហូត​មុខ​តំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាល​បាល​ខេត្តស្ទឹងត្រែង ចំនួន​ ៦​រូប ក្នុង​នោះ​មាន​ម្នាក់​ជាឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យ​នគរបាល​។ យោង​តាម​ប្រកាស​ស្តី​ពី​ការ​អនុវត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 10:31 AM, ចំនួនអ្នកអានៈ​ 63ដង
តាមក្រសួងមហាផ្ទៃស៊ីរី កងទ័ពស៊ីរី និងក្រសួងកងកម្លាំងពិសេសស៊ីរីបានសម្រុកចូលពន្ធនាគារ Shaddadi បន្ទាប់ពីផ្ទុះករណីហែកគុក។ ក្រសួងបានឱ្យដឹងទៀតថាកងកម្លាំង សន្តិសុខបានចាប់ខ្លួនអ្នកទោសហែកគុក៨១នាក់ត្រឡប់មកវិញ ខណៈប្រតិបត្តិការតាមចាប់ខ្លួនអ្នកទោសរត់គេចខ្លួនកំពុងបន្តធ្វើឡើង។ ក្រសួងមហាផ្ទៃស៊ីរី ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6617 នាក់
ម្សិលមិញ : 9593 នាក់
សរុបទាំងអស់ : 10971272 នាក់