|
| ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការកើនឡើងកំណើនសេដ្ឋកិច្ច, លំហូរវិនិយោគបរទេស, ការនាំចេញ និងទេសចរ ឆ្លុះបញ្ចាំងថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅតែត្រឹមត្រូវ, ចាំបាច់ និងសមស្រប |
|
| ចុះថ្ងៃទី: 20-01-2026, 07:01 PM, ចំនួនអ្នកអានៈ 65ដង |
|
រាជធានីភ្នំពេញ៖អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្តនយោបាយ កាន់តែស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និង ពាណិជ្ជកម្មអន្ដរជាតិ, ការងើបមកវិញនៃនិន្នាការឯកតោភាគី- និយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា និងការប្រែប្រួលអាកាសធាតុ។ល។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការកើនឡើងនូវកំណើនសេដ្ឋកិច្ច, លំហូរវិនិយោគបរទេស, ការនាំចេញ និងកំណើនភ្ញៀវទេសចរបរទេសបង្ហាញច្បាស់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋាភិបាល នៅតែត្រឹមត្រូវ, ចាំបាច់ និង សមស្រប ប៉ុន្តែត្រូវសម្រួចបន្ថែម និង អនុវត្តប្រកបដោយភាពបត់បែន ទៅតាមនិន្នាការ និងបរិការណ៍នៃការប្រែប្រួលថ្មី។
ការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។
អគ្គបណ្ឌិតសភាចារ្យបន្ថែមថា ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេសចាប់តាំងពីដើមនីតិកាលទី៧នេះ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនិង កំពុងជំរុញអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ទន្ទឹមគ្នានឹង កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និង វិធានការគន្លឹះ ចំនួន៥ សំដៅខិតខំជម្នះឲ្យបាននូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានអន្តរាគមន៍ ឲ្យបានទាន់ពេលនិងចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាពខ្ពស់។
អគ្គបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថាទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ ក្នុងបរិការណ៍សកល ក៏ដូចជាត្រូវប្រឈមនឹងការរំលោភ លើអធិបតេយ្យជាតិ និង បូរណភាពទឹកដី យ៉ាងណាក្ដី ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ ៥,២%ក្នុងឆ្នាំ២០២៥ និង ប្រមាណ៥% សម្រាប់ឆ្នាំ២០២៦ នេះ ។
ទន្ទឹមនេះកិច្ចខិតខំឥតរាថយ និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល សំដៅកែលម្អបរិយាកាសសម្រាប់ធុរកិច្ច និង ការវិនិយោគ បានជំរុញឲ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្តកើនខ្ពស់ គួរជាទីមោទនៈ។ ជាក់ស្ដែង ផ្អែកតាមទិន្នន័យរបស់ក្រុមប្រឹក្សា
អភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគពីបរទេស ក្នុងឆ្នាំ២០២៥ កន្លងទៅ មានទំហំទុនសរុបប្រមាណ១០ ប៊ីលានដុល្លារអាម៉េរិក មានកំណើន ៤៥% បើធៀបនឹងឆ្នាំ ២០២៤ ។
ជាមួយគ្នានេះ ក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ក៏បន្តរក្សាបាននូវចលនការកំណើនល្អគួរឲ្យកត់សម្គាល់។ តួយ៉ាងការនាំចេញសរុបក្នុងឆ្នាំ ២០២៥ បានកើនប្រមាណជាង ១៧%, បើធៀបនឹងឆ្នាំ ២០២៤ ។ ចំពោះរំហូរភ្ញៀវទេសចរណ៍, ការធ្វើដំណើរ និង កញ្ចប់ទេសចរណ៍ទីផ្សារឆ្ងាយ របស់ទេសចរបរទេសមកកាន់កម្ពុជា ក៏នៅដំណើរការជាធម្មតា និងមាននិន្នាការកើនផងដែរ តួយ៉ាងដូចជាទេសចរ ពីអឺរ៉ុប, អូស្ត្រាលី និង ឥណ្ឌា ។
អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា «ការសម្រេចបាននូវលទ្ធផលដ៏ល្អខាងលើ បានបង្ហាញច្បាស់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នៅតែត្រឹមត្រូវ, ចាំបាច់ និង សមស្រប, ប៉ុន្តែគប្បីត្រូវបានសម្រួចបន្ថែមនិង អនុវត្ត ប្រកបដោយភាពបត់បែន ទៅតាមនិន្នាការ និង បរិការណ៍នៃការប្រែប្រួលថ្មី»។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាល បានកំណត់គោលដៅ «រក្សាឲ្យបាននូវចលនការកំណើន និង ឈានទៅសម្រេចអត្រាកំណើនខ្ពស់ ក្នុងករណីស្ថានភាពសេដ្ឋកិច្ច សកលមានភាពប្រសើរឡើងវិញ» ដោយប្រកាន់យកអភិក្រម ចំនួន២ ទន្ទឹមគ្នា, ពោលគឺ៖ ទី១. ពុះពារដោះស្រាយបញ្ហាប្រឈមចំពោះមុខ, និង ទី២. គិតគូររៀបចំ និង ដាក់ចេញ នូវវិធានការគោលនយោបាយគាំទ្រកំណើន, ជាពិសេស សម្រាប់វិស័យជាចន្ទល់នៃកំណើន ដែលមិនទាន់ងើបឡើងវិញបានពេញលេញនៅឡើយ រួមមាន៖វិស័យទេសចរណ៍ និង វិស័យសំណង់ និង អចលនទ្រព្យ ជាដើម៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-01-2026, 07:01 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:28 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:12 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖«ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥,៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន២ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:08 PM, ចំនួនអ្នកអានៈ 70ដង
ត្បូងកណ្តៀងផ្កាយពណ៌ស្វាយមួយគ្រាប់ ទំហំ ៣ ៥៦៣ការ៉ាត់ ដែលត្រូវបានគេអះអាងថា ជាត្បូងប្រភេទនេះធំបំផុតលើពិភពលោក ត្រូវបានដាក់បង្ហាញក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា កាលពីចុងសប្តាហ៍មុន ដែលម្ចាស់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់លក់ ហើយអាចមានតម្លៃប្រហែល ៣០០លានដុល្លារ។ នេះបើយោងតាមការចេញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:03 PM, ចំនួនអ្នកអានៈ 62ដង
គំនិតនៃក្រុមប្រឹក្សាសន្តិភាពនេះ ពីដំបូងឡើយត្រូវបានផ្តួចផ្តើមឡើង សម្រាប់ទទួលបន្ទុកលើការកសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមអ៉ីស្រាអែល ប៉ុន្តែឥឡូវ បើយោងតាមខ្លឹមសារធម្មនុញ្ញនៃក្រុមប្រឹក្សា គឺវាហាក់មិនរឹតត្បិតតួនាទី នៅត្រឹមដែនដីប៉ាឡេស្ទីននេះឡើយ។
នាថ្ងៃចន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:56 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីបង្កើតកិច្ចសហការជាដៃគូយូរអង្វែង សំដៅជំរុញសមត្ថភាពអត្តពលិកកម្ពុជា និងលើកកម្ពស់វិស័យកីឡាជាតិ។
ក្រោមភាពជាដៃគូយុទ្ធសាស្រ្តនេះ ABA នឹងគាំទ្រដល់យុទ្ធនាការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:51 PM, ចំនួនអ្នកអានៈ 62ដង
សេតវិមាន បានស្នើឱ្យបណ្តាមេដឹកនាំពិភពលោក មកចូលរួមក្នុងក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយលោក ត្រាំ ផ្ទាល់រួមទាំងប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney។ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod នាថ្ងៃអង្គារ សរុបមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:40 PM, ចំនួនអ្នកអានៈ 74ដង
ខេត្តតាកែវ៖លោក វ៉ី សំណាង បានបន្ដថា សម្រាប់ខេត្តតាកែវ កំពុងទទួលបានអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ គម្រោងវិនិយោគនេះបានបង្កើតការងារជូន ប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានយ៉ាងច្រើនកន្លែង ហើយបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។
នៅក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:34 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌ បានចុះចែកអង្ករ បន្លែស្រស់ៗ សារុង និងខោខ្លី ព្រមទាំងសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។
មិនថាថ្ងៃចុងសប្ដាហ៍ ឬធ្វើការឡើង អភិបាលខណ្ឌ តែងចុះចែកអំណោយ និងរៀបចំបន្លែស្រស់ៗ ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:23 AM, ចំនួនអ្នកអានៈ 61ដង
យន្ដហោះជាច្រើនគ្រឿងមានដឹកកងទ័ពដាណឺម៉ាក និងបរិក្ខារយោធាបានទៅដល់ Greenland កាលពីថ្ងៃចន្ទម្សិលមិញ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញបញ្ហា Greenland បានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមយកពន្ធគយបន្ថែម១០ភាគរយដែលនឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ ពីបណ្ដាអឺរ៉ុបចំនួន៨ ក្នុងនោះរួមម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:19 AM, ចំនួនអ្នកអានៈ 66ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២០ ខែមករា បានរាយការណ៍ថាក្នុងពេលចុះត្រួតពិនិត្យការបើកសម្ពោធរោងចក្រមួយ លោក គីម ជុងអ៊ុន បានរិះគន់ ក្រុមមន្ត្រីមួយចំនួនដែលលោកបន្ទោសថាធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។ លោក គីម បានលើកឡើងថា «ដោយសារតែភាពគ្មានទំនួលខុសត្រូវ ភាពក្រអឺតក្រទម និងអសមត្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:14 AM, ចំនួនអ្នកអានៈ 60ដង
ម៉ារ៉ុក បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់ក្រុមសេណេហ្គាល់ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Africa Cuspan of Nations 2025 ក្នុងពហុកីឡដ្ឋានដែលបានដាក់ត្រៀមទទួលការប្រកួត World Cuspan 2030 ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធល្អ ជាមួយចំនួនទេសចរណ៍ដែលបានបង្កើតឡើងយ៉ាងច្រើន ។
ការរៀបចំព្រឹត្តិការណ៍ Africa Cuspan of Nations
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:56 AM, ចំនួនអ្នកអានៈ 64ដង
FIFA បានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan លើកដំបូងក្នុងឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរូហ្គាយ និងមានតែ ១៣ប្រទេសប៉ុណ្ណោះត្រូវបានអញ្ជើញឱ្យចូលរួម ដោយពុំមានឆ្លងកាត់វគ្គជម្រុះឡើយ មុនពង្រីកដល់ ៤៨ប្រទេសនាពេលបច្ចុប្បន្ន។
ដោយផ្អែកតាមការដកស្រង់ចេញផ្សាយដោយ Quora បានឱ្យដឹងថា បណ្តាប្រទេសដែលទទួលបានការអញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:41 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ក្នុងនោះមានម្នាក់ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យនគរបាល។
យោងតាមប្រកាសស្តីពីការអនុវត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:31 AM, ចំនួនអ្នកអានៈ 65ដង
តាមក្រសួងមហាផ្ទៃស៊ីរី កងទ័ពស៊ីរី និងក្រសួងកងកម្លាំងពិសេសស៊ីរីបានសម្រុកចូលពន្ធនាគារ Shaddadi បន្ទាប់ពីផ្ទុះករណីហែកគុក។ ក្រសួងបានឱ្យដឹងទៀតថាកងកម្លាំង សន្តិសុខបានចាប់ខ្លួនអ្នកទោសហែកគុក៨១នាក់ត្រឡប់មកវិញ ខណៈប្រតិបត្តិការតាមចាប់ខ្លួនអ្នកទោសរត់គេចខ្លួនកំពុងបន្តធ្វើឡើង។
ក្រសួងមហាផ្ទៃស៊ីរី ន
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 7348 នាក់ |
|
| ម្សិលមិញ |
: 9593 នាក់ |
|
| សរុបទាំងអស់ |
: 10972003 នាក់ |
|
|