| កម្ពុជា-ឡាវ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ |
|
| ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ 45ដង |
|
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ផងដែរ។
នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះលោក និងគណៈប្រតិភូ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជូន សម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ មកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ ១៖ ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ បានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង២៖ ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។
លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនសម្តេចបវរធិបតីថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣ ហើយលោករដ្ឋមន្ត្រី ក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះ សម្រេចបានលទ្ធផលជាផ្លែផ្កា និងឲ្យបានឆាប់រហ័ស។ បន្ថែមពីនេះ លោកបានប្ដេជ្ញានៅក្នុងការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ព្រមទាំងបានសម្ដែងនូវការពេញចិត្ត និងសេចក្ដីរីករាយ ដែលបានឃើញនូវភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការធានានូវសន្តិសុខស្បៀង។ ជាមួយនឹងកត្តាទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ, សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឲ្យស្របទៅនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរពន្លឿននូវនីតិវិធី នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយសម្ដេចបវរធិបតីជឿជាក់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:50 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។
នៅក្នុងឆ្នាំ២០២៥ កម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ 49ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:39 PM, ចំនួនអ្នកអានៈ 53ដង
ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:20 PM, ចំនួនអ្នកអានៈ 54ដង
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corspan យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា ក្នុងខែមីនា»។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ 74ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ 41ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ 64ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ 41ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 11:52 AM, ចំនួនអ្នកអានៈ 41ដង
នៅឯសន្និសីទមួយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Vilnius នៃប្រទេសលីទុយអានី លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «សម្រាប់យើង ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ដំបូងបំផុត។ ឯកសារបានរួចរាល់១០០ភាគរយ ហើយយើងកំពុងរង់ចាំដៃគូរបស់យើងបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលយើងត្រូវចុះហត្ថលេខា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 11:46 AM, ចំនួនអ្នកអានៈ 42ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ១ប្រកួតចុងក្រោយរបស់បុរសវ័យ ៤៣ឆ្នាំ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Leicester នៅពេលបរាជ័យក្នុងផ្ទះ ២-១ ក្រោមថ្វីជើងរបស់ Oxford United ដែលស្ថិតនៅចំណាត់ថ្នាក់ទាបជាងខ្លួន។
Leicester City ឈរជើងនៅលីគ Chamspanionshispan របស់អង់គ្លេសបច្ចុប្បន្ន បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ Marti Cifuentes ដែលទើបដឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:24 AM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ អនុញ្ញាតឱ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
 ព័ត៌មានលម្អិត
|
|
|