កញ្ចប់ប្រាក់ឈ្នួលរហូតដល់ ១ទ្រីលានដុល្លារ របស់ Elon Musk បង្ហាញពីការកើនឡើងខ្លាំងនៃប្រាក់ឈ្នួល CEO ខណៈប្រាក់ខែបុគ្គលិកកើនយឺត
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ 49ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុមហ៊ុន SpaceX ត្រូវបានរំពឹងថា អាចចូលផ្សារហ៊ុនសាធារណៈនៅឆ្នាំ២០២៦ ផងដែរ។ ការវិវត្តន៍ទាំងនេះអាចធ្វើឲ្យលោក Musk ក្លាយជាមហាសេដ្ឋីមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលមានទ្រព្យសម្បត្តិដល់ ១ពាន់ពាន់លានដុល្លារនៅឆ្នាំនេះ ឬនៅពេលខាងមុខ។ លើសពីនេះ កញ្ចប់ប្រាក់ឈ្នួលថ្មីរហូតដល់ ១ពាន់ពាន់លានដុល្លាររបស់លោក ក៏អាចចាប់ផ្តើមទទួលបានក្នុងរយៈពេល ១០ឆ្នាំខាងមុខផងដែរ។ យោងតាមសេចក្តីរាយការណ៍ថ្មីពីសារព័ត៌មាន CNBC បានឲ្យដឹងថា កញ្ចប់ប្រាក់ឈ្នួលរហូតដល់ ១ពាន់ពាន់លានដុល្លារ (1trillion USD) របស់លោក Elon Musk បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រាក់ឈ្នួលនាយកប្រតិបត្តិ (CEO) នៅតែកើនឡើងខ្លាំង ទោះបីជាប្រាក់ឈ្នួលបុគ្គលិកធម្មតាកើនយឺត និង អត្ថប្រយោជន៍សម្រាប់ម្ចាស់ភាគហ៊ុនមិនស្ថិតស្ថេរក៏ដោយ។ ទោះបីជា Elon Musk ត្រូវបានចាត់ទុកថា ជាករណីពិសេសក៏ដោយ ការកើនឡើងទ្រព្យសម្បត្តិរបស់លោកតាមរយៈភាគហ៊ុន បានបង្ហាញពីនិន្នាការទូទៅនៃការកើនឡើងប្រាក់ឈ្នួល CEO ក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ដែលត្រូវបានជំរុញដោយការកើនឡើងទីផ្សារហ៊ុន និងការប្រើប្រាស់ប្រាក់ឈ្នួលផ្អែកលើភាគហ៊ុនកាន់តែច្រើន។ តាមរបាយការណ៍របស់ Economic Policy Institute ប្រាក់ឈ្នួល CEO កំពូលៗបានកើនឡើងដល់ ១,០៩៤% ក្នុងរយៈពេល ៥០ឆ្នាំកន្លងមក ខណៈប្រាក់ឈ្នួលបុគ្គលិកធម្មតាកើនឡើងត្រឹមតែ ២៦% ប៉ុណ្ណោះ។ ទិន្នន័យពីក្រុមហ៊ុនវិភាគ Equilar បង្ហាញថា នៅឆ្នាំ២០២៤ ប្រាក់ឈ្នួលមធ្យមសរុបរបស់ CEO ក្នុងក្រុមហ៊ុន S&P 500 មានចំនួន ១៧.១ លានដុល្លារ កើនឡើងជិត ១០% បើប្រៀបធៀបនឹងឆ្នាំមុន។ បច្ចុប្បន្ន CEO ម្នាក់រកប្រាក់បានប្រហែល ១៩២ ដង ច្រើនជាងបុគ្គលិកមធ្យមដែលកើនឡើងពីអត្រា ១៨៦ ដង ក្នុងឆ្នាំ២០២៣។ មូលហេតុសំខាន់មួយដែលធ្វើឲ្យប្រាក់ឈ្នួល CEO កើនឡើង គឺការផ្លាស់ប្តូរទៅប្រើប្រាក់ឈ្នួលផ្អែកលើភាគហ៊ុនជាចម្បង។ ប្រាក់ឈ្នួល CEO ជាទូទៅមាន ៤ ប្រភេទ រួមមានប្រាក់ខែ ប្រាក់លើកទឹកចិត្តរយៈពេលវែង ប្រាក់លើកទឹកចិត្តរយៈពេលខ្លី និងអត្ថប្រយោជន៍ផ្សេងៗ។ ក្នុងនោះប្រាក់លើកទឹកចិត្តរយៈពេលវែង និងខ្លី ដែលភាគច្រើនជាភាគហ៊ុន គឺជាផ្នែកធំបំផុត។ នៅឆ្នាំ២០២៤ ភាគហ៊ុនបានក្លាយជា ៧២% នៃកញ្ចប់ប្រាក់ឈ្នួល CEO ហើយតម្លៃមធ្យមកើនឡើង ១៥% ក្នុងឆ្នាំនោះ។ សម្រាប់កញ្ចប់ប្រាក់ឈ្នួល ១ពាន់ពាន់លានដុល្លារ របស់ Elon Musk គឺ មិនមានប្រាក់ខែថេរទាល់តែសោះ។ តម្លៃទាំងអស់កើតចេញពីភាគហ៊ុន ដែលភ្ជាប់ទៅនឹងគោលដៅធំៗ ដូចជា តម្លៃទីផ្សាររបស់ Tesla និងលទ្ធផលប្រតិបត្តិការ។ ទោះបីជា Tesla មិនសម្រេចបានគោលដៅទាំងអស់ក៏ដោយ លោក Musk នៅតែអាចទទួលបានប្រាក់រាប់ពាន់លានដុល្លារ។ អ្នកជំនាញខ្លះជឿថា កញ្ចប់ប្រាក់ឈ្នួលដែលផ្អែកលើ «ការសម្រេចគោលដៅ» អាចក្លាយជាទម្រង់ស្តង់ដារនាពេលអនាគត។ ការសិក្សារបស់ MSCI នៅឆ្នាំ ២០២១ បានរកឃើញថា ទំនាក់ទំនងរវាងប្រាក់ឈ្នួល CEO និងលទ្ធផលក្រុមហ៊ុនមានភាពខ្សោយ ហើយ CEO ដែលមានប្រាក់ឈ្នួលទាបជាងគេ ម្តងម្កាលវិញ បង្កើតអត្ថប្រយោជន៍ល្អជាងសម្រាប់ម្ចាស់ភាគហ៊ុន។ ក្នុងបរិបទនេះ អ្នកសេដ្ឋកិច្ចខ្លះបានណែនាំឲ្យ ផ្តល់ភាគហ៊ុនច្រើនជាងមុនដល់បុគ្គលិក ដើម្បីបន្ថយគម្លាតរវាង CEO និងបុគ្គលិក។ ឧទាហរណ៍ ប្រព័ន្ធ Employee Stock Ownership Plan (ESOP) អាចជួយឲ្យបុគ្គលិកមានស្ថិរភាពហិរញ្ញវត្ថុល្អ និងជួយឲ្យក្រុមហ៊ុនមានផលិតភាពខ្ពស់ជាងមុន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-01-2026, 05:50 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។ នៅក្នុងឆ្នាំ២០២៥ កម្ពុជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ​ 49ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:39 PM, ចំនួនអ្នកអានៈ​ 53ដង
ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់​របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:20 PM, ចំនួនអ្នកអានៈ​ 53ដង
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corspan យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា​ ក្នុងខែមីនា»។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ​ 74ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ​ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ​ 41ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ​ 64ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ​ 41ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 11:52 AM, ចំនួនអ្នកអានៈ​ 41ដង
នៅឯសន្និសីទមួយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Vilnius នៃប្រទេសលីទុយអានី លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «សម្រាប់យើង ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ដំបូងបំផុត។ ឯកសារបានរួចរាល់១០០ភាគរយ ហើយយើងកំពុងរង់ចាំដៃគូរបស់យើងបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលយើងត្រូវចុះហត្ថលេខា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 11:46 AM, ចំនួនអ្នកអានៈ​ 42ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ១ប្រកួតចុងក្រោយរបស់បុរសវ័យ ៤៣ឆ្នាំ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Leicester នៅពេលបរាជ័យក្នុងផ្ទះ ២-១ ក្រោមថ្វីជើងរបស់ Oxford United ដែលស្ថិតនៅចំណាត់ថ្នាក់ទាបជាងខ្លួន។ Leicester City ឈរជើងនៅលីគ Chamspanionshispan របស់អង់គ្លេសបច្ចុប្បន្ន បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ Marti Cifuentes ដែលទើបដឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 10:24 AM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ អនុញ្ញាតឱ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7191 នាក់
ម្សិលមិញ : 7572 នាក់
សរុបទាំងអស់ : 11018603 នាក់