| សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលនេះជាការបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល |
|
| ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ 51ដង |
|
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ សម្តេចបវរធិបតី ក៏បានជម្រាបជូន លោកនាយឧត្តមនាវី ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម "ក្រុមប្រឹក្សាសន្តិភាព"។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលនេះជាការបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។
ការបញ្ជាក់ជំហររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសដែល សម្តេចអនុញ្ញាតឲ្យ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ, នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។ ឯកឧត្តមបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាមួយគ្នានេះ, ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
សម្តេចបវរធិបតី ក៏បានជម្រាបជូន លោកនាយឧត្តមនាវី អំពីការវិវត្តជាក់ស្តែង នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។
ជាការឆ្លើយតប, នាយឧត្តមនាវី Samuel Paparo បានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ លោក Samuel Paparo បានគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានជម្រាបជូនសម្ដេចបវរធិបតីថា សហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:50 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។
នៅក្នុងឆ្នាំ២០២៥ កម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ 48ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:39 PM, ចំនួនអ្នកអានៈ 52ដង
ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:20 PM, ចំនួនអ្នកអានៈ 53ដង
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corspan យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា ក្នុងខែមីនា»។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ 74ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ 41ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ 64ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ 41ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 11:52 AM, ចំនួនអ្នកអានៈ 41ដង
នៅឯសន្និសីទមួយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Vilnius នៃប្រទេសលីទុយអានី លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «សម្រាប់យើង ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ដំបូងបំផុត។ ឯកសារបានរួចរាល់១០០ភាគរយ ហើយយើងកំពុងរង់ចាំដៃគូរបស់យើងបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលយើងត្រូវចុះហត្ថលេខា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 11:46 AM, ចំនួនអ្នកអានៈ 42ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ១ប្រកួតចុងក្រោយរបស់បុរសវ័យ ៤៣ឆ្នាំ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Leicester នៅពេលបរាជ័យក្នុងផ្ទះ ២-១ ក្រោមថ្វីជើងរបស់ Oxford United ដែលស្ថិតនៅចំណាត់ថ្នាក់ទាបជាងខ្លួន។
Leicester City ឈរជើងនៅលីគ Chamspanionshispan របស់អង់គ្លេសបច្ចុប្បន្ន បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ Marti Cifuentes ដែលទើបដឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:24 AM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ អនុញ្ញាតឱ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
 ព័ត៌មានលម្អិត
|
|
|