| អ៊ីរ៉ង់ព្រមានឆ្លើយតប «យ៉ាងធ្ងន់ធ្ងរ» ចំពោះការឈ្លានពាន ខណៈអាមេរិកបញ្ជូនកងនាវាចម្បាំងចូលតំបន់ |
|
| ចុះថ្ងៃទី: 27-01-2026, 01:48 AM, ចំនួនអ្នកអានៈ 30ដង |
|
ការព្រមាននេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក និងសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រនៅតំបន់អាស៊ីខាងលិច។ លោក បាហ្គាអ៊ី បានសង្កត់ធ្ងន់ថា «យើងបាននិងកំពុងប្រឈមមុខនឹងសង្គ្រាមកូនកាត់។ បន្ទាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលកាលពីខែមិថុនា យើងប្រឈមនឹងការគំរាមកំហែងថ្មីៗពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជារៀងរាល់ថ្ងៃ»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាហ្គាអ៊ី (Esmaeil Baghaei) បានប្រកាសនៅថ្ងៃចន្ទនេះថា ទីក្រុងតេហេរ៉ង់នឹងផ្តល់ការឆ្លើយតបដ៏ «គ្រប់ជ្រុងជ្រោយ និងធ្វើឱ្យមានការសោកស្តាយ» ចំពោះរាល់ការឈ្លានពានណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។
លោកបានបន្ថែមថា «អសន្តិសុខគឺជាជំងឺឆ្លង...ប្រទេសនានាគួរតែដឹងថា អ៊ីរ៉ង់មិនមែនជាគោលដៅតែមួយគត់នៃអសន្តិសុខក្នុងតំបន់នោះទេ» ហើយបានជំរុញឱ្យប្រទេសដែលគោរពច្បាប់អន្តរជាតិ បង្ហាញជំហរច្បាស់លាស់ប្រឆាំងនឹងការគំរាមកំហែងរបស់អាមេរិក។
ទាក់ទងនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា «កងនាវាចម្បាំងដ៏ធំ» (armada) កំពុងធ្វើដំណើរមកកាន់តំបន់នេះ លោក បាហ្គាអ៊ី បាននិយាយថា វត្តមាននាវាផ្ទុកយន្តហោះនឹងមិនប៉ះពាល់ដល់ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់អ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងសន្តិសុខជាតិឡើយ។
ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងកែលម្អសមត្ថភាពរបស់ខ្លួនជាប្រចាំ។ ចំពោះលទ្ធភាពនៃការចរចា លោកបានបន្ថែមថា អ៊ីរ៉ង់មិនដែលស្វាគមន៍សង្គ្រាមទេ ប៉ុន្តែក៏មិនដែលគេចវេះពីការទូតដែរ ប្រសិនបើភាគីម្ខាងទៀតមិនស្វែងរកការប្រឈមមុខដាក់គ្នា៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-01-2026, 02:12 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ឆ្លេីយតបនឹងសំណួររបស់អ្នកសម្របសម្រួល លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលេចជូនអង្គវេទិកា ថាក្នុងវិស័យអចលទ្រព្យ រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកខ្លួនត្រឹមតែជាអ្នកដាក់ចេញគោលនយោបាយ និងជានិយ័តករនោះទេ ប៉ុន្តែក៏ជាដៃគូដ៏សំខាន់និងស្និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-01-2026, 02:05 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ក្នុងឆ្នាំ២០២៥ ក្រសួងសុខាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើនដូចជា ការផ្តល់សេវាថែទាំសុខភាព និងការគ្រប់ដណ្តប់ការបម្រើសេវា ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងសំខាន់ៗ ការបង្ការ កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-01-2026, 01:48 AM, ចំនួនអ្នកអានៈ 30ដង
ការព្រមាននេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក និងសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រនៅតំបន់អាស៊ីខាងលិច។ លោក បាហ្គាអ៊ី បានសង្កត់ធ្ងន់ថា «យើងបាននិងកំពុងប្រឈមមុខនឹងសង្គ្រាមកូនកាត់។ បន្ទាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលកាលពីខែមិថុនា យើងប្រឈមនឹងការគំរាមកំហែងថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:50 PM, ចំនួនអ្នកអានៈ 77ដង
រាជធានីភ្នំពេញ៖តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។
នៅក្នុងឆ្នាំ២០២៥ កម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ 63ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:39 PM, ចំនួនអ្នកអានៈ 73ដង
ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:20 PM, ចំនួនអ្នកអានៈ 70ដង
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corspan យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា ក្នុងខែមីនា»។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ 74ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ 74ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ 42ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ 64ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ 41ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
|
|
|