| រដ្ឋមន្រ្តីសុខាភិបាល ថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើសេវាថែទាំសុខភាពជូនពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល |
|
| ចុះថ្ងៃទី: 27-01-2026, 02:05 AM, ចំនួនអ្នកអានៈ 36ដង |
|
រាជធានីភ្នំពេញ៖ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ក្នុងឆ្នាំ២០២៥ ក្រសួងសុខាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើនដូចជា ការផ្តល់សេវាថែទាំសុខភាព និងការគ្រប់ដណ្តប់ការបម្រើសេវា ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងសំខាន់ៗ ការបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណ ការលើកកម្ពស់សមធម៌ និងការទទួលបានសេវាថែទាំសុខភាព ការបណ្តុះបណ្តាលបន្ត និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ ចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសំខាន់ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមលើកស្ទួយ និងអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា បានធ្វើឡើងនៅក្នុងឱ្យកាសអញ្ជើញបើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ និងឆ្នាំបន្ត នាទី២៦ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគ្រីត្រា។
លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តីបានថ្លែងទៀតថា «ខ្ញុំពិតជាសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ រាជធានី-ខេត្ត ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងក្នុងការ អនុវត្តការងារ តាមតួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងវិស័យឯកជនផងដែរ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល ទទួលបានសមិទ្ធផលដ៏ល្អប្រសើរ និងមានការរីកចម្រើនគួរជាទីមោទន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាល៧ នៃរដ្ឋសភា ដែលចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ»។
លោកសាស្រ្តាចារ្យ ឈាង រ៉ា «បានថ្លែងបន្ថែមថា ជាមួយវឌ្ឍនភាពដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន យើងនៅមានកិច្ចការសំខាន់ៗជាច្រើនទៀត ដែលត្រូវយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការសុខាភិបាលរក្សាបាននូវភាពធន់ និងកាន់តែរីកចម្រើនបន្តទៅមុខបន្ថែមទៀត ដោយក្នុងនោះការអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ការព្យាបាលថែទាំ ដែលមានគុណភាពប្រសិទ្ធភាព គឺទាមទារឱ្យមានសក្តិសិទ្ធភាពដើម្បីធានាថា គុណភាពនៃការព្យាបាល និងការចំណាយរបស់អ្នកជំងឺមានតុល្យភាព។ មួយវិញទៀត ត្រូវពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥»។
សូមបញ្ជាក់ថា សន្និបាតសុខាភិបាលលើកទី៤៥ ធ្វើឡើងក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី ដោយផ្តោតលើការកែលម្អសុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខាភិបាល និងកម្មវិធីជំងឺមិនឆ្លង និងសារៈសំខាន់នៃការបន្តពង្រឹងប្រព័ន្ធសុខាភិបាល
ឱ្យមានភាពធន់ និងទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់អភិបាលកិច្ចល្អ៕










ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-01-2026, 02:12 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ឆ្លេីយតបនឹងសំណួររបស់អ្នកសម្របសម្រួល លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលេចជូនអង្គវេទិកា ថាក្នុងវិស័យអចលទ្រព្យ រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកខ្លួនត្រឹមតែជាអ្នកដាក់ចេញគោលនយោបាយ និងជានិយ័តករនោះទេ ប៉ុន្តែក៏ជាដៃគូដ៏សំខាន់និងស្និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-01-2026, 02:05 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ក្នុងឆ្នាំ២០២៥ ក្រសួងសុខាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើនដូចជា ការផ្តល់សេវាថែទាំសុខភាព និងការគ្រប់ដណ្តប់ការបម្រើសេវា ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងសំខាន់ៗ ការបង្ការ កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-01-2026, 01:48 AM, ចំនួនអ្នកអានៈ 30ដង
ការព្រមាននេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក និងសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រនៅតំបន់អាស៊ីខាងលិច។ លោក បាហ្គាអ៊ី បានសង្កត់ធ្ងន់ថា «យើងបាននិងកំពុងប្រឈមមុខនឹងសង្គ្រាមកូនកាត់។ បន្ទាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលកាលពីខែមិថុនា យើងប្រឈមនឹងការគំរាមកំហែងថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:50 PM, ចំនួនអ្នកអានៈ 77ដង
រាជធានីភ្នំពេញ៖តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។
នៅក្នុងឆ្នាំ២០២៥ កម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ 63ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:39 PM, ចំនួនអ្នកអានៈ 73ដង
ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:20 PM, ចំនួនអ្នកអានៈ 70ដង
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corspan យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា ក្នុងខែមីនា»។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ 74ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ 74ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ 42ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ 64ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ 41ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
|
|
|