| មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ចូលរួមក្នុងវេទិកាអនាគតនៃវិស័យអចលនទ្រព្យ លេីកទី៥ ឆ្នាំ២០២៦ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ី សាអូឌីត |
|
| ចុះថ្ងៃទី: 27-01-2026, 02:12 AM, ចំនួនអ្នកអានៈ 25ដង |
|
រាជធានីភ្នំពេញ៖ឆ្លេីយតបនឹងសំណួររបស់អ្នកសម្របសម្រួល លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលេចជូនអង្គវេទិកា ថាក្នុងវិស័យអចលទ្រព្យ រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកខ្លួនត្រឹមតែជាអ្នកដាក់ចេញគោលនយោបាយ និងជានិយ័តករនោះទេ ប៉ុន្តែក៏ជាដៃគូដ៏សំខាន់និងស្និទ្ធស្នាលរបស់អ្នកអភិវឌ្ឍន៍ផងដែរ។ ភាពជាដៃគូនេះ ធ្វេីឡេីង តាមរយៈ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន កិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសាងសង់កម្ពុជា និងសមាគម អ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ជាដេីម។
លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងវេទិកាអនាគតនៃវិស័យអចលនទ្រព្យលេីកទី៥ ឆ្នាំ២០២៦ (RFF2026) នាទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ។
ជាងនេះទៅទៀត ចំពោះមួយចំនួនតូចដែលត្រូវបានប៉ះពាល់ដោយសារកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាតែងនៅឈរដោះស្រាយជាមួយភាគីពាក់ព័ន្ធ ដោយឈរលេីគោលការណ៍ ឈ្នះ ឈ្នះ និងជាពិសេសបានផ្តល់ការអនុគ្រោះពន្ធ និងលេីកលែងការបង់កម្រៃសេវា សាធារណៈជាច្រេីន ធ្វេីយ៉ាងណាធានាការពារផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋជាអតិថិជន និងអ្នកពាក់ព័ន្ធ។
ពាក់ព័ន្ធនឹងគោលនយោបាយលំនៅឋាន លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ជូនវេទិកាថា កម្ពុជាមានគោលនយោបាយ ប្រែក្លាយ ផ្ទះ របស់ប្រជាពលរដ្ឋគ្រប់គ្រួសារទៅជាទ្រនំសុភមង្គល តាមរយៈការជំរុញ ឱ្យមាន ស្ថាបត្យកម្ម សាមញ្ញ ងាយស្រួលរស់នៅ មានផាសុកភាព មានបណ្តាញ សេវាសាធារណៈជាមូលដ្ឋានគ្រប់គ្រាន់ ដូចជា ទឹក ភ្លេីង ផ្លូវ ផ្សារ សាលារៀន មណ្ឌលសុខភាព ។ល។ ដេីម្បីសម្រេចគោលដៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងជំរុញបង្កេីតនិងប្រេីប្រាស់មូលនិធិ លំនៅឋាន ការផ្តល់កម្ចីទាបសមរម្យ និងការវិនិយោគអចលនវត្ថុឱ្យចំគោលដៅ។ ក្នុងន័យនេះ វិស័យឯកជន ពិតជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមធ្វេីឱ្យសម្រេចក្តីស្រមៃ របស់កម្ពុជា៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-01-2026, 02:12 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ឆ្លេីយតបនឹងសំណួររបស់អ្នកសម្របសម្រួល លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលេចជូនអង្គវេទិកា ថាក្នុងវិស័យអចលទ្រព្យ រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកខ្លួនត្រឹមតែជាអ្នកដាក់ចេញគោលនយោបាយ និងជានិយ័តករនោះទេ ប៉ុន្តែក៏ជាដៃគូដ៏សំខាន់និងស្និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-01-2026, 02:05 AM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ក្នុងឆ្នាំ២០២៥ ក្រសួងសុខាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើនដូចជា ការផ្តល់សេវាថែទាំសុខភាព និងការគ្រប់ដណ្តប់ការបម្រើសេវា ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងសំខាន់ៗ ការបង្ការ កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-01-2026, 01:48 AM, ចំនួនអ្នកអានៈ 31ដង
ការព្រមាននេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក និងសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រនៅតំបន់អាស៊ីខាងលិច។ លោក បាហ្គាអ៊ី បានសង្កត់ធ្ងន់ថា «យើងបាននិងកំពុងប្រឈមមុខនឹងសង្គ្រាមកូនកាត់។ បន្ទាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលកាលពីខែមិថុនា យើងប្រឈមនឹងការគំរាមកំហែងថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:50 PM, ចំនួនអ្នកអានៈ 77ដង
រាជធានីភ្នំពេញ៖តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។
នៅក្នុងឆ្នាំ២០២៥ កម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ 63ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:39 PM, ចំនួនអ្នកអានៈ 73ដង
ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:20 PM, ចំនួនអ្នកអានៈ 70ដង
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corspan យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា ក្នុងខែមីនា»។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ 74ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ 74ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ 42ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ 64ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ 41ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
|
|
|